ផ្នែកការទូតតែងតែរួមដំណើរជាមួយប្រជាជាតិ បម្រើមាតុភូមិនិងប្រជាជនជានិច្ច
(VOVWORLD) - នោះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីលទ្ធផល លេចធ្លោនៃការងារកិច្ចការបរទេសក្នុងឆ្នាំកន្លងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ថ្លែងនៅពិធីបើកកម្មវិធី "និទាឃរដូវនៅ
ស្រុកកំណើត" ឆ្នាំ២០២២។ (រូបថត៖ VNA) |
តាមលោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ថា ក្នុងឆ្នាំ ២០២១ ក្នុងបរិបទនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅតែ ប្រព្រឹត្តទៅយ៉ាងសកម្មក្រោមរូបភាពដ៏សម្បូរបែប។ ដោយការជ្រួតជ្រាបនូវគោល មាគ៌ានៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងគោលជំហរ គោលមាគ៌ាកិច្ច ការបរទេសរបស់បក្សនិងរដ្ឋនោះ កិច្ចការបរទេសក្រោមសសរស្តម្ភចំនួនបីគឺ ការទូត របស់បក្ស ការទូតរបស់រដ្ឋ និងការទូតរបស់ប្រជាជនត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា ប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព ហើយសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។ វៀតណាមបានជំរុញទំនាក់ទំនងជាមួយដៃគូទាំងអស់ ជាពិសេសជាមួយ ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិជាប្រពៃណី។ ការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវគោលជំហរលើកកំពស់កិច្ចការបរទេសពហុភាគី បន្តបញ្ជាក់នូវឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ រួមជាមួយវិស័យការពារជាតិ-សន្តិសុខ ការងារកិច្ចការបរទេសបន្តរួមចំណែកក្នុងការពារយ៉ាងរឹងមាំអធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដី ព្រមទាំងរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរ ភាព។ ការងារការទូតសេដ្ឋកិច្ចត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លា កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ ការទូតវប្បធម៌បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាមទៅកាន់ពិភពលោក។ ការងារជនវៀតណាមនៅបរទេស បានរួមចំណែកក្នុងការពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីជាតិទាំងមូល កៀរគរ ការគាំទ្រដ៏ថ្លៃថ្លារបស់អាណិកជនវៀតណាមនៅឯបរទេសសម្រាប់ការបង្ការ ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា លទ្ធផលសំខាន់ៗខាងលើបានបញ្ជាក់ពីគោលមាគ៌ា កិច្ចការបរទេសដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម៕