ផ្នែកការទូតត្រូវរួមចំណែកកសាងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុប្រទេស

ផ្នែកការទូតត្រូវរួមចំណែកកសាងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុប្រទេស - ảnh 1
ផ្នែកការទូតត្រូវរួមចំណែកកសាងបរិយាកាសសន្តិភាពស្ថិរភាពដើម្បីកសាងនិងការពារមាតុប្រទេស (VOV)


        Vovworld-ដើម្បីរំលឹកខួបលើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាម នា
​រសៀលថ្ងៃទី២២សីហានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុនីស្តវៀតណាម
​លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូកម្មភិបាល​ក្រសួង​
ការបរទេសគំរូតាមបណ្ដាសម័យកាល។

        នៅពិធីនេះ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា ក្នុងដំណើរ​ការ
កសាងនិងការពារមាតុប្រទេសសមាហរណកម្មអន្តរជាតិ ទន្ទឹមនឹងឱកាស​និងភាព
ងាយស្រួលនៅមានការលំបាកសាកល្បងជាច្រើន។ ហេតុនេះហើយ​ទាមទាផ្នែក
ការទូតចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀត។

        “សង្ឃឹមថា កម្មាភិបាលផ្នែកការទូតជំនាន់មុនបន្តបណ្ដុះបណ្ដាលណែនាំ​ជួយ​
ឧបត្ថម្ភជំនាន់ក្រោយ។ រីឯការទទួលខុស្តរូវរបស់បក្សនិងរដ្ឋនឹងជានិច្ចកាល​យកចិត្ត
ទុកដាក់ដល់ផ្នែកការទូត។ គោលដៅស្នូលគឺសន្តិភាពស្ថិរភាពដើម្បី​អភិវឌ្ឍន៍ ជា
មិត្តរបស់ប្រទេសទាំងអស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ