ផ្នែកកសិកម្មត្រូវបន្តលាតត្រដាងប្រកបដោយប្រសិទ្ធភាពគំរោងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមសន្និសីទ onlines ទូទាំងប្រទេសបូកសរុបការងារឆ្នាំ២០១៣និងអនុវត្តផែនការឆ្នាំ២០១៤នៃផ្នែកកសិកម្មជនបទ។ (VGP) |
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានចូលរួមសន្និសីទ onlines ទូទាំងប្រទេសបូកសរុបការងារឆ្នាំ២០១៣និងអនុវត្តផែនការឆ្នាំ២០១៤នៃផ្នែកកសិកម្មជនបទ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា កសិកម្មជាស្នូលគ្រឹះ
ស្ថាននៃការអភិវឌ្ឍន៍ ដោយហេតុនេះ ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រូវប្រមូលផ្ដុំអនុវត្តសកម្មប្រសិទ្ធភាពគំរោងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញតាមទិសបង្កើនតំលៃខ្ពស់និងអភិវឌ្ឍន៍ចីរភាព។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអះអាងថា៖
“រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញមិនអាចកាត់ផ្ដាច់ពីការកសាងជនបទថ្មី
ឡើយ។ គោលដៅទាំងពីរនេះផ្សាភ្ជាប់ជាមួយគ្នា ក្នុងនោះកសិករគ្រួសារកសិករ
ដើរតួនាទីស្នូលក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនិងកសាងជនបទថ្មី។
នេះជាបុព្វហេតុរបស់បក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំងមូល ជាភារកិច្ចនយោបាយជួរមុខមួយនៃប្រទេសយើង។”
នាយករដ្ឋមន្ត្រីក៏សំណូមពរផ្នែកកសិកម្មនិងជនបទដាក់ចេញយន្តការគោលនយោបាយសំដៅអនុវត្តយ៉ាងខ្លាំងក្លាវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផលិត
'កសិកម្ម បង្កើននិងបើកទូលាយរូបសណ្ឋានចងសម្ព័ន្ធសហប្រតិបត្តិការដោយ
ពហុបែបជាដើម៕
-VOVWORLD