ផ្នែកកសិកម្មវៀតណាមបន្តពិភាគ្សាជាមួយបណ្ដាសហគ្រាសអំពីការបញ្ចុះតម្លៃសាច់ជ្រូក
(VOVWORLD) - តាមគណៈកម្មាធិការទទួលបន្ទុកការកែ តម្រូវតម្លៃបានចាត់ទុកថា ចាប់ពីចុងឆ្នាំ២០១៩មក តម្លៃសាច់ជ្រូកស្ថិតនៅកម្រិតខ្ពស់ ដែលជះឥទ្ធិពល ដ៏ធំធេងដល់សន្ទស្សន៍ CPI នាំទៅដល់ការពិបាកគ្រប់គ្រងសន្ទស្សន៍ CPI ក្រោម៤% តាមគោលដៅដែលរដ្ឋសភាប្រគល់ជូន។
នាព្រឹកថ្ងៃទី៣០មីនា នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍ ជនបទ វៀតណាមបានជួបធ្វើការជាមួយបណ្ដាសហគ្រាសចិញ្ចឹមសត្វធំៗអំពី ដំណោះស្រាយបញ្ចុះតម្លៃសាច់ជ្រូកលើទីផ្សារឲ្យចុះនៅត្រឹម៧ម៉ឺនដុងក្នុងមួយគីឡូ។ តាមគណៈកម្មាធិការទទួលបន្ទុកការកែតម្រូវតម្លៃបានចាត់ទុកថា ចាប់ពីចុងឆ្នាំ២០១៩មក តម្លៃសាច់ជ្រូកស្ថិតនៅកម្រិតខ្ពស់ ដែលជះឥទ្ធិពល ដ៏ធំធេងដល់សន្ទស្សន៍ CPI នាំទៅដល់ការពិបាកគ្រប់គ្រងសន្ទស្សន៍ CPI ក្រោម៤% តាមគោលដៅដែលរដ្ឋសភាប្រគល់ជូន។
អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ផ្នែកកសិកម្មនិង អភិវឌ្ឍជនបទរួមជាមួយតំបន់នានាកំពុងអនុវត្តយ៉ាងប្ដូរផ្ដាច់នូវដំណោះស្រាយធានាប្រភពផ្គត់ផ្គង់ចំណីអាហារ។ ក្នុងនោះផ្ដោតសំខាន់ទៅលើការ បន្តពូជហ្វូងជ្រូក ព្រមទាំងគួបផ្សំនឹងការនាំចូលសាច់ជ្រូកដើម្បីកាត់បន្ថយ សម្ពាធនៅក្នុងប្រទេស តាមនោះបញ្ចុះតម្លៃនៃមុខទំនិញនេះតែម្ដង៕