ផ្នែកជលផលឆ្ពោះទៅរកគោលដៅនាំចេញសម្រេចបាន ៨,៦​ពាន់លាន​ដុល្លារ​អាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទ ផ្នែកជលផលស្ដីពីការអនុវត្តភារកិច្ចនាប៉ុន្មានខែចុងឆ្នាំ ២០២១។ 
ផ្នែកជលផលឆ្ពោះទៅរកគោលដៅនាំចេញសម្រេចបាន ៨,៦​ពាន់លាន​ដុល្លារ​អាមេរិក - ảnh 1សន្និសីទ ផ្នែកជលផលស្ដីពីការអនុវត្តភារកិច្ចនាប៉ុន្មានខែចុងឆ្នាំ ២០២១

យោងតាមរបាយការណ៍នៃសន្និសីទបានឲ្យដឹងថា៖ ដោយមានការស្ដារឡើងវិញនៃតម្រូវការប្រើប្រាស់នៅតាមបណ្ដាទីផ្សារធំៗរបស់ជលផលវៀតណាមដូចជា៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងទីផ្សារសក្តានុពលផ្សេងទៀត នោះ តម្លៃប្រាក់នាំចេញជលផលរបស់វៀតណាមនៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ សម្រេចបាន ៤,១ ពាន់លានដុល្លារអាមេរិក។ នេះគឺជាយថាទស្សន៍កំណើនដ៏ល្អប្រសើរចំពោះផ្នែកកែច្នៃ នាំចេញជលផល ដោយឆ្ពោះទៅរកគោលដៅនាំចេញនៅទូទាំងឆ្នាំ គឺ ៨,៦ ពាន់លានដុល្លារអាមេរិក ដោយបរិមានជលផលសម្រេចបាន ៨,៦ លានតោន។ លោក Nhu Van Can ប្រធាននាយកដ្ឋានចិញ្ចឹមជលផលបានឱ្យដឹងថា៖ “ក្នុងឆមាសទី ២ ឆ្នាំ ២០២១ យើងខ្ញុំនឹងឆ្លៀតយកឱកាសទីផ្សារ ដើម្បីអភិវឌ្ឍន៍ប្រភេទជលផលសំខាន់ៗដូចជាបង្កង ត្រីត្រាព្រមទាំងត្រៀមរៀបចំសម្រាប់តម្រូវការប្រើប្រាស់នាចុងឆ្នាំ និងឱកាសបុណ្យតេត ដើម្បីបម្រើតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ យើងត្រូវផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ យើងខ្ញុំសង្ឃឹមថា មានដំណោះស្រាយត្រួតពិនិត្យតាមអនឡាញអំពីបែបបទរដ្ឋបាលដូចជាការត្រួតពិនិត្យលក្ខខ័ណ្ឌមូលដ្ឋានចិញ្ចឹមជលផលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ