ផ្នែកជលផលវៀតណាមឆ្ពោះទៅរកគោលដៅនាំចេញ ១០ ពាន់លាន​ដុល្លារអាមេរិក

(VOVWORLD) -នាថ្ងៃទី ២៤ ខេធ្នូកន្លងទៅ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្នសីទអនុវត្តន៍ភារកិច្ចឆ្នាំ ២០១៩ របស់ផ្នែកជលផលវៀតណាម។ 
ផ្នែកជលផលវៀតណាមឆ្ពោះទៅរកគោលដៅនាំចេញ ១០ ពាន់លាន​ដុល្លារអាមេរិក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នាឆ្នាំ២០១៨ តម្លៃប្រាក់នាំចេញជលផលរបស់វៀតណាមត្រូវបានប៉ានស្មានថាទទួលបាន ៩ ពាន់លានដុល្លារអាមេរិក បានរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនរបស់ផ្នែកកសិកម្មទាំងមូល។ ដើម្បីឆ្ពោះទៅរកគោលដៅនាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ នោះ លោក Nguyen Hoai Nam អគ្គលេខាធិការរងនៃសម្ព័ន្ធសមាគមកែច្នៃ និងនាចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា៖ ផ្នែកជលផលត្រូវយកចិត្តទុកដាក់ ថែមទៀតដល់ បញ្ហា គុណភាព ដែល ផ្សាភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញា។

“នារយៈពេលខាងមុខ សហគ្រាស និងស្ថានប័ន រដ្ឋនឹងត្រូវរួម ដៃគ្នាដើម្បីដោះស្រាយរាល់ការសាកល្បងដូចជា៖ វាល់កម្មវិធីដែល ប្រទេសមហាអំណាច នៅទ្វីបអឺរ៉ុប និងអាមេរិកកំពុងអនុវត្តន៍ ជាមួយនឹងកម្មវិធីត្រួតពិនិយ្យការនាំចូល។ សមត្ថភាពប្រកួតប្រជែងរបស់យើងនឹងត្រូវបានកែលម្អនៅពេល ជំនះពុះពារ លើការលំបាកទាំងនេះ ផងដែរ”។

លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានលើកច្បាស់ថាផ្នែកជលផលត្រូវបន្តអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវរាល់ដំណោះស្រាយ ដើម្បីដកកាតលឿងរបស់ គណៈកម្មការអឺរ៉ុប។ ព្រមទាំង ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សហគមធុរជន អ្នកនេសាទ និងខេត្ត ក្រុងនានាក្នុងការអនុវត្តច្បាប់ជលផលឆ្នាំ២០១៧

“យើងគប្បីផ្ដោតលើការអនុវត្តន៍រាល់ខ្លឹមសារនៃច្បាប់ជលផលយ៉ាងព្រមៗគ្នា ។ ទីពីរគឺខិតខំប្រឹងប្រែងដើម្បីដកកាតលឿងវិញឲ្យបានឆាប់ៗ។ សម្រេចបានប្រការទាំងនេះ នឹងបើកចេញយថាទស្សន៍ជំរុញការធ្វើអាជីវកម្ម និងផ្នែកជលផលតាមទិសទទួលខុសត្រូវដោយចីរភាព និងប្រសិទ្ធភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ