ផ្នែកជលផលសម្របខ្លួនតាមនិន្នាការទីផ្សារ

(VOVWORLD) - ស្ថានការណ៍អតិផរណាកើនឡើង បានកាត់បន្ថយការចំណាយលើជលផល ហើយអតិថិជននឹងផ្តល់អាទិភាពដល់ប្រភេទអាហារជាមួយនឹងតម្លៃសមរម្យ ឲ្យសមស្របនឹងប្រាក់ចំណូលកំពុងធ្លាក់ចុះ។
ផ្នែកជលផលសម្របខ្លួនតាមនិន្នាការទីផ្សារ - ảnh 1ការកែច្នៃបង្គាបនៅក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ច Duyen Hai - COFIDEC (រូបថត៖ Hong Dat/VNA)

ក្រោយរយៈពេលដ៏វែង ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកុវីដ ១៩ និងការប្រែប្រួលនៃអតិផរណានោះ តម្រូវការ និងនិន្នាការបរិភោគជលផលនៅទីផ្សារជាច្រើនបានផ្លាស់ប្តូរ។ ប្រការនេះតម្រូវឱ្យសហគ្រាស និងផ្នែកជលផលវៀតណាមត្រូវមានវិធីសម្របខ្លួន សំដៅរក្សាឋានៈ និងធានាកំណើន។ នៅក្នុងសិក្ខាសាលាស្ដីពីតម្រូវការ និងនិន្នាការទីផ្សារជលផល ក្រោយជំងឺរាតត្បាតកូវីដ ១៩ ដែលរៀបចំដោយសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (Vasep) នារសៀលថ្ងៃទី ២៤ ខែសីហា លោកស្រី Le Hang នាយិកាផ្នែកផ្សព្វផ្សាយ Vasep បាននិយាយថា តម្រូវការជលផលបានកើនឡើងតម្រិតកំពូល ហើយនឹងថយចុះក្នុងឆមាសទី ២ ឆ្នាំ ២០២២។ ស្ថានការណ៍អតិផរណាកើនឡើង បានកាត់បន្ថយការចំណាយលើជលផល ហើយអតិថិជននឹងផ្តល់អាទិភាពដល់ប្រភេទអាហារជាមួយនឹងតម្លៃសមរម្យ ឲ្យសមស្របនឹងប្រាក់ចំណូលកំពុងធ្លាក់ចុះ។  ក្នុងរយៈពេលវែង សហគ្រាសត្រូវធានាទិសដៅប្រកបដោយចីរភាព តម្លាភាព ការតាមដានប្រភពដើម ទំនួលខុសត្រូវសង្គម ទំនួលខុសត្រូវផ្នែកបរិស្ថាននៃខ្សែសង្វាក់ផលិតទំនិញ ព្រោះថាទីផ្សារនឹងបង្កើន ឬរឹតបន្តឹងបទប្បញ្ញត្តិទាក់ទងនឹងគុណភាព សុវត្ថិភាព និងអនាម័យផលិតផល បរិស្ថាន និងពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ