ផ្នែកតម្បាញកាត់ដេរវៀតណាមទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង
|
ផ្នែកតម្បាញកាត់ដេរវៀតណាមទាក់ទាញវិនិយោគិនកូរ៉េខាងត្បូង |
(VOV)_នៅក្នុងពិធីបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលជួយ
ឧបត្ថម្ភ FTA កូរ៉េខាងត្បូង-វៀតណាម ប្រចាំនៅវៀតណាម និងសិក្ខាសាលា៖
FTA កូរ៉េខាងត្បូង-វៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ(ភាគខាង
ត្បូងវៀតណាម) នាថ្ងៃទី៤មិនា លោក Roh Inho អនុប្រធានសភាពាណិជ្ជកម្មនៃ
អគ្គកុងស៊ុលកូរ៉េខាងត្បូង ទទួលបន្ទុកតំបន់អាស៊ាន និងមហាសគរ បានអោយ
ដឹងថា៖ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជះឪទ្ធិពលជាច្រើន ជំរុញការទាក់
ទាញវិនិយោគពីអង្គភាពអាជីវកម្មកូរ៉េខាងត្បូងជាច្រើនចំពោះផ្នែកតម្បាញកាត់
ដេរវៀតណាម។
ក្នុងក្របខ័ណ្ឌកម្មវិធីនេះ សភាពាណិជ្ជកម្ម អគ្គកុងស៊ុលកូរ៉េខាងត្បូង ប្រចាំ
នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជំរុញ
ពាណិជ្ជកម្ម និងវិនិយោគ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ អំពីការបង្ក
លក្ខណះងាយស្រួល ក្នុងការផ្លាស់ប្តូរព័ត៍មាន ពាណិជ្ជកម្ម វិនិយោគ រវាងភាគី
ទាំងឡាយតាមនោះជំរុញសកម្មភាពនាំចេញ នាចូលរវាងវៀតណាមនិងកូរ៉េខាងត្បូង៕