ផ្នែកតុលាការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញផ្សាភ្ជាប់នឹងកំណែទម្រង់យុត្តិធម៍

ផ្នែកតុលាការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញផ្សាភ្ជាប់នឹងកំណែទម្រង់យុត្តិធម៍ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (tinmoi.vn)

        Vovworld-នាព្រឹកថ្ងៃទី១៤មករា ចូលរួមនិងថ្លែងមតិបញ្ជានៅសន្និសីទលាត​ត្រដាងការងារឆ្នាំ២០១៤របស់តុលាការប្រជាជនកំពូល ប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang បានសង្កត់ធ្ងន់ថា តាមរដ្ឋធម្មនុញ្ញ​សាធារណៈ​រដ្ឋ​សង្គម​
និយមវៀតណាម តុលាការជាស្ថាប័នជំនំជំរះនៃសាធារណៈរដ្ឋសង្គមនិយម​វៀត
ណាម អនុវត្តសិទ្ធិយុត្តិធម៍។ តុលាការប្រជាជនមានភារកិច្ចការពារយុត្តិធម៍​ការពារ
សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ការពារច្បាប់លិទ្ធិសង្គមនិយម ការពារសិទ្ធិ​ប្រយោជន៍​​របស់រដ្ឋសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការបុគ្គល។ ប្រធានរដ្ឋបាន
ស្នើរថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកតុលាការទាំងមូលបញ្ជាណែនាំស៊ី​ជម្រៅតុលាការ
ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងដំណើរការលាតត្រដាងជំនំជំរះផ្សាភ្ជាប់នឹងសំណូមពរ
កំណែទម្រង់យុត្តិធម៍ដល់ឆ្នាំ២០២០។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរថា៖

        “គណៈកម្មាធិការចាត់តាំងកម្មភិបាលបក្ស ថ្នាក់ដឹកនាំតុលាការប្រជាជន​កំពូល​ត្រួតពិនិតខ្លឹមសារភារកិច្ចក្នុងការទទួលខុសត្រូវ។ ក្នុងនោះត្រូវយកចិត្តទុក​ដាក់ជា
ពិសេសដល់ការផ្លាស់ប្តូរថ្មីអង្គការតុលាការប្រជាជនកំពូលតាមទិសជំនាញជាមួយ
ជួរចៅក្រមជាអ្នកជំនាញការជួរមុខផ្នែកអំពីច្បាប់ មានបទពិសោធន៍ ផ្លាស់ប្តូរថ្មីការ
រៀបចំតុលាការជំនំជំរះ បញ្ជាក់ច្បាស់ជាងទៀតភារកិច្ចសមត្ថកិច្ច​តាមទិសធានា
បើកចំហរប្រជាធិបតេយ្យសមភាពនិងដើម្បីយុត្តិធម៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ