ផ្នែកទូរគមនាគមន៍ - ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំរុញការផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានពិសពុលនៅលើបណ្តាញសង្គមឆ្លងដែនក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។

"ទូរគមនាគមន៍បានពន្លឿនការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ដំណើរការ ផ្លាស់ប្តូរឌីជីថលជាតិ" - គឺជាការវាយតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងផ្សព្វផ្សាយនៅក្នុងសន្និសីទបូកសរុបការងារព័ត៌មាន និងផ្សព្វផ្សាយក្នុងឆមាសទី ១ ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ មិថុនា នៅទីក្រុងហាណូយ។

ក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានពិសពុលនៅលើបណ្តាញសង្គមឆ្លងដែនក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។ លោក Le Quang Tu Do ប្រធាននាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយមានប្រសាសន៍ថា៖

“នេះគឺជាលើកដំបូងហើយ ដែលអត្រាប្រយុទ្ធប្រឆាំងនឹងព័ត៌មានពិសពុលត្រូវបានទប់ស្ដាត់យ៉ាងច្រើនបំផុតនៅតាមបណ្ដាញឆ្លងដែមដូចជា៖ Facebook, Youtube និង Tik Tok។ ក្នុងឆមាសទី ១ ឆ្នាំនេះ យើងបានធ្វើចំណាត់ការលើខ្លឹមសារអាក្រក់នៅកម្រិតខ្ពស់ចំពោះស្ថានការណ៍បន្ទាន់ ដែលប៉ះពាល់ពិសេសដល់សន្តិសុខជាតិផងដែរ”។

នាពេលខាងមុខនេះ នាយកដ្ឋានវិទ្យុ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិកនឹងបន្តធ្វើការជាមួយ Apple អំពីការលុបចោលហ្គេម និងកម្មវិធីដែលរំលោភបំពាននៅវៀតណាម។ ទន្ទឹមនឹងនេះ បន្តធ្វើការជាមួយ Facebook Google និង Tik Tok នៅវៀតណាម ដើម្បីបង្កើនការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ព័ត៌មានពិសពុលនៅលើបណ្តាញសង្គមឆ្លងព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ