ផ្នែកទេសចរណ៍ទីក្រុង Da Nang ស្វែងរកវិធីជំនះពុះពារលើការលំបាកបង្កឡើងដោយជំងឺរាតត្បាត

(VOVWORLD) - លោក Doan Hai Dang នាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍និងផ្សព្វ ផ្សាយចរាចរណ៍ដឹកជញ្ជូនវៀតណាម សាខាទីក្រុង Da Nang បានឲ្យដឹងថា ដំបូងបង្អស់ត្រូវការផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយ ជំរុញខ្លាំងការផ្សព្វផ្សាយទីក្រុង Da Nang ជាគោលដៅទេសចរណ៍ប្រកប ដោយសុវត្ថិភាព ដើម្បីបង្កើតឡើងភាពនឹងនរចិត្តចំពោះភ្ញៀវទេសចរ។ 

  ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ជាមជ្ឈមណ្ឌលទេសចរណ៍ មួយក្នុងចំណោមមជ្ឈ មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញទូទាំងប្រទេស។ នា បច្ចុប្បន្ននេះ ចំពោះមុខផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបង្កឡើងដោយជំងឺ Covid-19 នោះ បណ្ដាសហគ្រាសទេសចរណ៍ មូលដ្ឋានអាជីវកម្ម សេវាកម្មដឹក ជញ្ជូន នៅទីក្រុង Da Nang កំពុងរងការខូចខាតប្រមាណ៦៨០ពាន់លានដុង។

        លោក Doan Hai Dang នាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍និងផ្សព្វ ផ្សាយចរាចរណ៍ដឹកជញ្ជូន វៀតណាម សាខាទីក្រុង Da Nang បានឲ្យដឹងថា ដំបូងបង្អស់ត្រូវការផ្ដោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយ ជំរុញខ្លាំងការផ្សព្វផ្សាយទីក្រុង Da Nang ជាគោលដៅទេសចរណ៍ប្រកប ដោយសុវត្ថិភាព ដើម្បីបង្កើតឡើងភាពនឹងនរចិត្តចំពោះភ្ញៀវទេសចរ។ លោកបានថ្លែងថា៖

        “យើងខ្ញុំបានធ្វើឡើងសារនិង hashtag ដូចជា៖ ខ្ញុំមានសុវត្ថិភាព។ Da Nang មានសុវត្ថិភាព និងយើងមានសុវត្ថិភាព។ ខ្ញុំចាត់ទុកថា យុទ្ធនាការ នេះគប្បីត្រូវបានអនុវត្តក្នុងទូទាំងប្រទេស ព្រមទាំងដើរទន្ទឹមជាមួយគ្នានោះ គឺភស្តុតាង សាក្សី ដូចជាការធ្វើសម្ភាសន៍ជាមួយភ្ញៀវទេសចរ មូលដ្ឋាន ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងលេងកំសាន្ត។ អាចសួរថា តើភ្ញៀវទេស ចរមានអារម្មណ៍សុវត្ថិភាពដែរឬទេ? តើពួកគេវិលត្រឡប់ទៅផ្ទះប្រកប ដោយសុវត្ថិភាពដែរឬទេ? នោះគឺវិធីផ្សព្វផ្សាយពាណិជ្ជ កម្មប្រកបដោយ ប្រសិទ្ធភាពបំផុត”។

        លោកស្រី Truong Thi Hong Hanh នាយិកាមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា ដើម្បីជំនះពុះពារលើការលំបាក មន្ទីរបានស្នើឲ្យ តំបន់ទេសចរណ៍នានា លក់សំបុត្រដល់ភ្ញៀវទេសចរក្នុងតម្លៃស្មើរនឹងតម្លៃ ទិញសំបុត្ររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាបើកទ្វារចូលទស្សនាដោយឥត គិតថ្លៃចំពោះគោលដៅទេសចរណ៍មួយចំនួនផងដែរ។ នាពេលខាងមុខនេះ នឹងបើកសម្ពោធជើងហោះហើរអន្តរជាតិថ្មីៗដែលតភ្ជាប់ទីក្រុង Da Nang ជាមួយឡាវ រុស្ស៊ីនិងឥណ្ឌា តាមនោះបើកចេញឱកាសផ្សព្វផ្សាយ ទេសចរណ៍នៅទីផ្សារថ្មីៗនិងពោរពេញទៅដោយសក្ដានុពលទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ