ផ្នែកទេសចរណ៍វៀតណាមដាក់ចេញគោលដៅទទួលបានចំណូលចំនួន៧០០ទ្រីលានដុងក្នុងឆ្នាំ២០១៩

(VOVWORLD) - ក្នុងឆ្នាំ២០១៩ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាមនឹងខិតខំប្រឹង ប្រែងដើម្បីសម្រេចបាននូវគោលដៅទទួលស្វាគមន៍និងបម្រើភ្ញៀវទេសចរចំនួន ១០៣លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន១៨លាននាក់ ដោយនាំ មកនូវប្រាក់ចំណូលប្រមាណ៧០០ទីលានដុង ស្មើនឹង៣១ពាន់លានដុល្លា អាមេរិក។

លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀត ណាម បានអោយដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកទេសចរណ៍ វៀតណាមបានដាក់ចេញដំណោះស្រាយមួយចំនួន។

        “បន្តជំរុញការងារត្រួតពិនិត្យ បង្កើនកិច្ចសហការជាមួយតំបន់និងស្ថាប័ន ទាក់ទិននានា ដើម្បីដោះស្រាយករណីរំលោភបំពានយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនឹង នោះ បង្កើនការផ្សព្វផ្សាយព័ត៌មាន និងបង្ហាញតម្លៃប្រកបដោយតម្លាភាព”។

        ក្រៅពីនោះ ផ្នែកទេសចរណ៍ក៏នឹងពន្លឿនការផ្សព្វផ្សាយអំពីរូបភាពទឹកដី មនុស្សវៀតណាមទាំងក្នុងនិងក្រៅប្រទេស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ