ផ្នែកធានារ៉ាប់រងសង្គមរបស់វៀតណាមពង្រីកបណ្តាញដោយឥតឈប់ឈរ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងមក ចំនួនមនុស្សដែលចូលរួមការធានារ៉ាប់រងសង្គម ការធានា រ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារ បានបន្តកើនឡើង ហើយបាន ផ្តោតលើក្រុមងាយរងគ្រោះ។
ជាពិសេស អត្រានៃចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពមានការកើនឡើងប្រកបដោយចីរភាព លើសពីគោលដៅដែលបក្ស និងរដ្ឋាភិបាលប្រគល់ជូន។
បច្ចុប្បន្ននេះចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសង្គមមានចំនួនជាង ១៨,២ លាននាក់; ចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងភាពអត់ការងារមានចំនួន ១៤,៧ លាននាក់ កើនឡើងជិត ២,៥ ដងបើធៀបនឹងឆ្នាំ ២០០៩ ដែលជាឆ្នាំដំបូងនៃការអនុវត្ត គោលនយោបាយនេះ។ ចំនួនមនុស្សដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពបច្ចុប្បន្ន មានជាង ៩៣,៣ លាននាក់ ស្មើជាង ៩៣% នៃចំនួនប្រជាជនសរុប កើនឡើងជាង ១៣ ដង បើធៀបនឹងឆ្នាំ ២០១៥។ ការទូទាត់ និងការបង់ប្រាក់តាមរបប គោលនយោបាយធានារ៉ាប់រងសង្គម ការ ធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារ ត្រូវបានអនុវត្តន៍ដោយទាន់ ពេលវេលា។ វិធីសាស្រ្តប្រតិបត្តិការនៃប្រព័ន្ធធានារ៉ាប់រងសង្គមរបស់វៀតណាមត្រូវ បានផ្លាស់ប្ដូរថ្មីតាមទិសដៅបម្រើ ជំរុញប្រតិបត្តិការអេឡិចត្រូនិក បង្កើនការប្រើប្រាស់ សេវាសាធារណៈ កាត់បន្ថយពេលវេលា បង្កភាពងាយស្រួលនិងធានាសិទ្ធិ ផល ប្រយោជន៍របស់កម្មករ និងប្រជាជន។ លោក Nguyen The Manh អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងសង្គមវៀតណាមបានមានប្រសាសន៍ថា៖
“លទ្ធផលនៃឆ្នាំមុនគឺជាមូលដ្ឋាននិងគ្រឹះ។ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមនឹង ប្តេជ្ញាចិត្តសម្របសម្រួលអនុវត្តន៍និងសម្រេចដោយជោគជ័យនូវគោលដៅ និងភារកិច្ច ដែលបានប្រគល់ជូនក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត ហើយសង្ឃឹមថា បន្តទទួល បានការសម្របសម្រួលជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពពីបណ្ដាគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម ជាពិសេសគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយសន្តិសុខសង្គមលើការធានារ៉ាប់រងសង្គម ការ ធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងភាពអត់ការងារធ្វើ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ