ផ្នែកធ្យូងថ្មចាំបាច់ត្រូវកសាងសេណារីយ៉ូខុសៗគ្នាដើម្បីដំណើរការផលិតកម្ម អាជីវកម្មឲ្យមានប្រសិទ្ធភាព

(VOVWORLD) - គួរជម្រាបបន្ថែមទៀតថា ក្នុងឆ្នាំ២០២១ ផ្នែកធ្យូងថ្ម-រ៉ែវៀតណាមដាក់ ចេញគោលដៅ សម្រេចបានប្រាក់ចំណូលសរុប ១២៣.៨៨០ ពាន់លានដុង ដែលក្នុងនោះបង់ថវិកាជូនរដ្ឋ ចំនួន ១៧.៩០០ ពាន់លានដុង ហើយទទួលបាន ប្រាក់ចំណេញ ៣.០០០ ពាន់លានដុង។
ផ្នែកធ្យូងថ្មចាំបាច់ត្រូវកសាងសេណារីយ៉ូខុសៗគ្នាដើម្បីដំណើរការផលិតកម្ម អាជីវកម្មឲ្យមានប្រសិទ្ធភាព - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung ថ្លែងនៅ
កិច្ចប្រជុំ។
នាថ្ងៃទី២១ មករា អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅកិច្ចប្រជុំបូកសរុប ការងាឆ្នាំ២០២០និងដាក់ឲ្យអនុវត្តភារកិច្ចឆ្នាំ២០២១នៃសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម-រ៉ែវៀតណាម លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានសង្កត់ធ្ងន់ ថា ផ្នែកធ្យូងថ្ម-រ៉ែវៀតណាម ចាំបាច់ត្រូវប្រតិបត្តិផលិតកម្មដោយម្ចាស់ការ និងបត់បែនតាមតម្រូវការនៃទីផ្សារ សំដៅធានាការផ្គត់ផ្គង់ធ្យូងថ្មយ៉ាងគ្រប់ គ្រាន់សម្រាប់ការផលិតនិងការប្រើប្រាស់ ជាពិសេសគឺការផលិតអគ្គីសនី។ ក្នុងនោះ ត្រូវការច្បាមជាប់នូវការបញ្ជាដឹកនាំ ភារកិច្ច និងដំណោះស្រាយ ដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ឆ្នាំ២០២១ សំដៅដំណើរការផលិត កម្ម-អាជីវកម្មប្រកបដោយប្រសិទ្ធភាព ក៏ដូចជាអនុវត្តប្រកបដោយជោគជ័យនូវ ផែនការផលិតកម្ម-អាជីវកម្មឆ្នាំ២០២១និងឆ្នាំក្រោយៗផងដែរ។
គួរជម្រាបបន្ថែមទៀតថា ក្នុងឆ្នាំ២០២១ ផ្នែកធ្យូងថ្ម-រ៉ែវៀតណាមដាក់ ចេញគោលដៅ សម្រេចបានប្រាក់ចំណូលសរុប ១២៣.៨៨០ ពាន់លានដុង ដែលក្នុងនោះបង់ថវិកាជូនរដ្ឋ ចំនួន ១៧.៩០០ ពាន់លានដុង ហើយទទួលបាន ប្រាក់ចំណេញ ៣.០០០ ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ