ផ្នែកប្រតិបត្តិការជំនុំជំរះប្រមូលផ្តុំដោះស្រាយឲ្យបានស្រេចបាច់ករណីស្មុគស្មាញ

(VOVWORLD) -នារសៀលថ្ងៃ២៥វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានរៀបចំសន្និ សីទ អនុវត្តកិច្ចការប្រតិបត្តិបណ្ដឹងរដ្ឋ ប្បវេណីឆ្នាំ២០១៨។ 
ផ្នែកប្រតិបត្តិការជំនុំជំរះប្រមូលផ្តុំដោះស្រាយឲ្យបានស្រេចបាច់ករណីស្មុគស្មាញ - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ថ្លែងមតិក្នុងសន្និសីទ 

អញ្ជើញថ្លែងមតិនៅ ក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានលើកច្បាស់ថា កិច្ចការប្រតិបត្តិបណ្តឹងរដ្ឋប្បវេណី ប្រតិបត្តិពិន័យរដ្ឋ បាល ត្រូវតភ្ជាប់ជាមួយតម្រូវការកសាងប្រព័ន្ធតុលាការរបស់ប្រជាជន បន្តផ្លាស់ ប្តូរថ្មីប្រព័ន្ធចាត់តាំង លើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់អង្គភាពផ្តល់សេវា សាធារណៈនិងគោលការណ៍ កសាងរដ្ឋាភិបាល “ស្ថាបនា អភិវឌ្ឍន៍ សុច្ចរិតនិង បម្រើ”។ លោក Truong Hoa Binh បានស្នើឲ្យផ្នែកយុត្តិធម៌ ត្រូវបង្កើនការងារប្រតិ បត្តិបណ្តឹងរដ្ឋប្បវេណី លើកកំពស់ប្រសិទ្ធិភាពនៃការប្រតិបត្តិការជំនុំជំរះ។

        លោក Truong Hoa  Binh បានស្នើថា ក្នុងឆ្នាំ២០១៨ ក្រសួងយត្តិធម៌ គប្បី បញ្ជាណែនាំស្ថាប័នប្រតិបត្តិការជំនុំជំរះតំបន់ ឲ្យប្រមូលផ្តុំដោះស្រាយស្រេចបាច់ រឿងក្តីដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការប្រតិបត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ