ផ្នែកពន្ធដាឆ្លើយតបនឹងបណ្ដាតម្រូវការនៃសមាហរណកម្មនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច
|
ផ្នែកពន្ធដាឆ្លើយតបនឹងបណ្ដាតម្រូវការនៃសមាហរណកម្មនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច (Image: baodientu.chinhphu.vn) |
(VOVworld) – ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដា
នាព្រឹកថ្ងៃទី ៩ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
ស្នើឲ្យផ្នែកពន្ធដាប្រមូលផ្តុំស្រាវជ្រាវនិងនាំចេញវិធានការសំដៅកាត់បន្ថយការ
លំបាកក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធ ព្រមទាំង ដាច់ខាតដោះស្រាយបញ្ហា
អំពើពុករលួយក្នុងផ្នែក ផងដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖ ក្នុងដំណើរការសមាហរណកម្មអន្តរជាតិនិងបំផុសបណ្ដាកំលាំងដើម្បី
កសាងអភិវឌ្ឍន៍ប្រទេសជាតិផ្នែកពន្ធដាបានខំប្រឹងប្រែងកែទម្រង់រដ្ឋបាល។
នាពេលខាងមុខផ្នែកពន្ធដាត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងជាងទៀតដើម្បីឆ្លើយតប
នឹងតម្រូវការក្នុងសមាហរណកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើកកំពស់កា
រប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចជាដើម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើឲ្យផ្នែកពន្ធដាធ្វើវិសោធកម្មនិងបំពេញបន្ថែមសុក្រិដបណ្ដាកំណត់
ស្តីអំពីពន្ធដាសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជននិងអង្គភាព
អាជីវកម្មអនុវត្តកាតព្វកិច្ចបង់ពន្ធប្រកបដោយប្រសិទ្ធភាព៕