ផែនការថ្មីរបស់វិមានបញ្ចកោណអំពាវនាវឲ្យដកកងទ័ពពីអាហ្វហ្គានីស្ថានក្នុងរយៈពេល ៥ ឆ្នាំ

(VOVWORLD) - នាថ្ងៃទី ២៨ ខែកុម្ភៈ កាសែត « Hill» បានផ្សាយថា មន្ទីរបញ្ចកោណកំពុងអនុវត្តផែនការថ្មីមួយសំដៅដកកងទ័ពចេញពីអាហ្វហ្គានីស្ថានក្នុងរយៈពេលពី ៣ ដល់ ៥ ឆ្នាំនាពេលខាងមុខនេះ។
ផែនការថ្មីរបស់វិមានបញ្ចកោណអំពាវនាវឲ្យដកកងទ័ពពីអាហ្វហ្គានីស្ថានក្នុងរយៈពេល ៥ ឆ្នាំ - ảnh 1 ផែនការថ្មីរបស់វិមានបញ្ចកោណអំពាវនាវឲ្យដកកងទ័ពពីអាហ្វហ្គានីស្ថានក្នុងរយៈពេល ៥ ឆ្នាំ

ផែនការនេះរបស់ក្រសួងការពារជាតិអាមេរិកត្រូវបាននាំចេញនៅក្នុងការចរចារសន្តិភាព អាចនាំទៅដល់រដ្ឋាភិបាលនៅ Kabul ចែករំលែកអំណាចជាមួយភាគីតាលីបាន។ យោងតាម« Hill » បានឲ្យដឹងថា មជ្ឈដ្ឋានមន្រ្តីការពារជាតិអាមេរិក កំពុងពិភាក្សាអំពីផែនការនេះជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ហើយនឹងកាត់បន្ថយកងទ័ពអាមេរិកប្រមាណ ១៤.000 នាក់នៅប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ តាមផែនការ កងទ័ពចំនួន ៨,៦០០ នាក់ នៅអឺរ៉ុប និងអូស្រ្ដាលី ដែលកំពុងឈរជើងនៅអាហ្វហ្កានីស្ថាននឹងទទួលភារកិច្ចហ្វឹកហ្វឺនយោធាអោយប្រទេសនេះ ដោយប្តូរភារកិច្ចស្នូលរបស់កងកម្លាំង  អាមេរិកទៅធ្វើសកម្មភាពដើម្បីប្រឆាំងនឹងភេរវកម្មវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ