ផែនការ​ធ្វើសកម្មភាព​ជាតិ​ជំនះពុះពារលើ​ផលវិបាក​ដោយសារ​ជាតិគីមីពុល​ពណ៌លឿងទុំ/​ dioxin ដំណាក់កាល​២០២១-២០៣០

(VOVWORLD) - ដល់ឆ្នាំ២០២៥ គ្រប់គ្រងឲ្យបានជាង ៨៥ % នៃហានិភ័យរងផលប៉ះពាល់ដោយសារជាតិគីមីពុល/ dioxin នៅតាមតំបន់ដែលរងការបំពុល ហើយដល់ឆ្នាំ ២០៣០ សម្រេចបាន ១០០ % ដើម្បីមិនឲ្យកើនឡើងចំនួនជនរងគ្រោះនៅក្នុងតំបន់ទាំងនេះ។
ផែនការ​ធ្វើសកម្មភាព​ជាតិ​ជំនះពុះពារលើ​ផលវិបាក​ដោយសារ​ជាតិគីមីពុល​ពណ៌លឿងទុំ/​ dioxin ដំណាក់កាល​២០២១-២០៣០ - ảnh 1សកម្មភាពជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin (រូបភាព៖ baochinhphu.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទើប បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយបានចេញផ្សាយផែនការធ្វើសកម្មភាពជាតិដើម្បីជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin ក្រោយសង្គ្រាមនៅវៀតណាម ដំណាក់កាល ២០២១-២០៣០។

គោលដៅគឺសម្រេចរួចរាល់ការដោះស្រាយនៅតាមទីតាំងដែលរងការបំពុល ដោយសារជាតិគីមីពុល / dioxin ក្រោយសង្គ្រាមនៅវៀតណាម;គ្រប់គ្រងរាល់ហានិភ័យនៃផលប៉ះពាល់ដោយជាតិគីមីពុល / dioxin ចំពោះសុខភាពមនុស្ស; ពិនិត្យឡើងវិញ និងកំណត់ជនរងគ្រោះដោយជាតិគីមីពុល / dioxin នៅវៀតណាម ជួយឧបត្ថម្ភជនរងគ្រោះជំនះពុះពារលើការលំបាក សម្របខ្លួនជាមួយសហគមន៍ជាដើម។

ដល់ឆ្នាំ២០២៥ គ្រប់គ្រងឲ្យបានជាង ៨៥ % នៃហានិភ័យរងផលប៉ះពាល់ដោយសារជាតិគីមីពុល/ dioxin នៅតាមតំបន់ដែលរងការបំពុល ហើយដល់ឆ្នាំ ២០៣០ សម្រេចបាន ១០០ % ដើម្បីមិនឲ្យកើនឡើងចំនួនជនរងគ្រោះនៅក្នុងតំបន់ទាំងនេះ។

ដល់ឆ្នាំ ២០៣០ សម្រេចរួចរាល់ការកំណត់ជនរងគ្រោះតាមជំនាន់នានា ដោយឆ្លើយតបនឹងរាល់លក្ខខ័ណ្ឌតាមការកំណត់។ ក្រុមជនរងគ្រោះទទួលបានរបប គោលនយោបាយរបស់រដ្ឋ ដើម្បីកែលម្អគុណភាពនៃជីវភាពរស់នៅ បង្កល្ខណៈងាយស្រួលអំពីការងារធ្វើឲ្យបានសមស្រប ជំនះពុះពារលើការលំបាក សម្របខ្លួនជាមួយសហគមន៍ ក៏ដូចជាឈានឡើងក្នុងជីវវភាពរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ