ផែនការបង្កអស្ថិរភាពនៅគុយបារបស់អាមេរិកត្រូវបានលេចធ្លាយ

ផែនការបង្កអស្ថិរភាពនៅគុយបារបស់អាមេរិកត្រូវបានលេចធ្លាយ - ảnh 1
ឯកសារមួយទាក់ទិនដល់កម្មវិធី “ជំរុញប្រជាធិបតេយ្យ” នៅគុយបារបស់ ស្ថាប័នអភវិឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) ត្រូវបានលេចធ្លាយ (Image: wikipedia.org)

(VOVworld) – កាសែតគុយបា El Nuevo Herald នាថ្ងៃទី ១៨ វិច្ឆិកា បានឲ្យដឹង ថា៖ ឯកសារមួយទាក់ទិនដល់កម្មវិធី “ជំរុញប្រជាធិបតេយ្យ” នៅគុយបារបស់ស្ថាប័ន
អភវិឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID) ត្រូវបានលេចធ្លាយ ក្នុងដំណើរការផ្ញើដល់
ការិយាល័យតំណាងសិទ្ធិផលប្រយោជន៍របស់អាមេរិក (SINA) ប្រចាំ នៅទីក្រុង
La Habana (គុយបា)។ ក្នុងនោះ ឯកសារបានផ្តោតទៅលើសំណើរសូមផ្តល់ទុនហ្វឹក
ហាត់សំរាប់បណ្ដាមុខសញ្ញាប្រឆាំងនៅគុយបានៃអង្គការគ្រៅរដ្ឋាភិបាលចំនួន ២០
ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។ ក្រៅពីនោះ ក្រុមឯកសារនេះក៏បានជូនដំណឹងថា៖ បណ្ដាកម្មវិធីអស្ថិរភាពនេះបានអនុវត្តនៅគុយបាក្រោមច្បាប់ Helms-Burton ឆ្នាំ
១៩៩៦។ គោលដៅនៃកម្មវិធីនេះគឺសំដៅបង្កលក្ខណៈសំរាប់មុខសញ្ញានៃភាគី
ប្រឆាំងនៅគុយបាធ្វើដំណើរនៅបរទេសរៀនសូត្រចំណះដឹងអំពីការអភិវឌ្ឍន៍
ប្រជាធិបតេយ្យនិងជំរុញសង្គមស៊ីវិលមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ