ផែនការរៀបចំជំនួបកំពូលចតុភាគីស្តីអំពីបញ្ហានៅអ៊ុយក្រែនទទួលបរាជ័យ
|
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steimeiner (Image: VNA) |
(VOVworld) – ថ្លែងមតិនាយប់ថ្ងៃទី ១២ មករា បន្ទាប់ពីជំនួបដែលបានអូសបន្លាយ
ក្នុងរយៈពេល ៤ ម៉ោងជាមួយសមភាគីរុស្ស៊ី អ៊ុយក្រែន និងបារាំងនៅទីក្រុងបែឡាំង
របស់អាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steimeiner បានឲ្យ
ដឹងថា៖ ការពិភាក្សាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា ប៉ុន្តែ នាប្ចុចប្បន្ន មិនទាន់គ្រប់លក្ខខ័ណ្ឌចាំបាច់ដើម្បីដំណើការជំនួបកំពូលរវាងអធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ប្រធានា
ធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Francois Hollande
ឡើយ។ លោក Steimeiner បានសង្កត់ធ្ងន់ថា៖ ការខ្វែងគំនិតរវាងភាគីនានាគឺជាការ
លំបាកដែលភាគីនានាត្រូវប្រឈមមុខក្នុងដំណើការដោះស្រាយបញ្ហានៅអ៊ុយក្រែន។
លោក Steimeiner បានឲ្យដឹងថែមទៀតថា៖ ថ្នាក់ដឹកនាំទាំងរូបនេះអាចជួបចរចារ
ជាមួយគ្នាដើម្បីពិភាក្សាអំពីលទ្ធភាពរៀបចំជំនួបចតុភាគីពោលខាងលនាពេល
ខាងមុខ៕