ផែនការស្តារសេដ្ឋកិច្ចថ្មីឡើងវិញអាចជួយឱ្យសហភាពអឺរ៉ុបសម្រេចបានកំណើននៅឆ្នាំ ២០២១
(VOVWORLD) - យោងតាមកិច្ចព្រមព្រៀងដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃទី ២១ ខែកក្កដា នៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុបនឹងមានទឹកប្រាក់កម្ចីចំនួន ៧៥០ ពាន់លានអឺរ៉ូ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។
មេដឹកនាំបារាំងនិងអាឡឺម៉ង់បានពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃទី ២០ ខែកក្កដា។ (ប្រភព៖ Reuters) |
ក្នុងនោះទឹកប្រាក់ចំនួន ៣៩០ ពាន់លានអឺរ៉ូនឹងត្រូវជួយឧបត្ថម្ភធនដល់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ហើយការសងបំណុលនឹងត្រូវបង់ដោយប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុបផងដែរ។
នៅថ្ងៃដដែលនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានកោតសរសើរចំពោះកិច្ចព្រមព្រៀងស្តារសេដ្ឋកិច្ចឡើងវិញ ដែលអឺរ៉ុបទើបតែសម្រេចបាន ហើយលោកក៏ចាត់ទុកថានេះគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតសម្រាប់អឺរ៉ុបចាប់តាំងពីប្រាក់អឺរ៉ូបានកើតមកម្ល៉េះ។ លោក Macron បានបន្ថែមទៀតថាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃកញ្ចប់ថវិការស្តារសេដ្ឋកិច្ចឡើងវិញចំនួន ៧៥០ ពាន់លានអ៊ឺរ៉ូគឺប្រទេសនានានឹងទទួលបានប្រភពហិរញ្ញវត្ថុដ៏ធំសម្បើមមួយពីអឺរ៉ុបដោយមិនបង្កើន «បន្ទុកហិរញ្ញវត្ថុ» ទៅលើអ្នកជាប់ពន្ធនៅក្នុងប្រទេសនីមួយៗ ឡើយ។
យោងតាមក្រុមអ្នកវិភាគនៅអឺរ៉ុប ប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបបានសម្រេចបានកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាសេដ្ឋកិច្ចឡើងវិញចំនួន ៧៥០ ពាន់លានអ៊ឺរ៉ូគឺជាព្រឹត្តិការណ៍សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការកសាងសហភាពអឺរ៉ុប ពីព្រោះការសងបំណុលរួមនឹងផ្សារភ្ជាប់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបយ៉ាងហោចណាស់ក្នុងរយៈពេល ៣០ ឆ្នាំផងដែរ៕