ផែនការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការ
(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទើបនឹងអនុម័តនូវផែនការអនុ
វត្ត អនុសញ្ញារបស់អ.ស.ប ស្តីពីសិទ្ធិរបស់ជនពិការ។ គោលដៅគឺកំណត់ច្បាស់
នូវការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននានាក្នុងការប្រតិបត្តិអនុសញ្ញានេះ រួម
ចំណែកអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសិទ្ធិនិងកាតព្វកិច្ចរបស់ប្រទេសជា
សមាជិកនៃអនុសញ្ញានេះឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់និងលក្ខណៈសេដ្ឋកិច្ច
សង្គមរបស់វៀតណាម។តាមផែនការ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ នឹងអនុវត្ត
ការផ្សព្វផ្សាយគោលនយោបាយជួយឧបត្ថម្ភជនពិការ សិទ្ធិនិងភារកិច្ចរបស់ជន
ពិការទៅដល់កម្មាភិបាល មន្ត្រី ប្រជាជន និងជនពិការផ្ទាល់។រួមជាមួយគ្នានោះ
ស្រាវជ្រាវធ្វើវិសោធនកម្មនិងផ្សព្វផ្សាយនូវឯកសារគតិយុត្តជួយឧបត្ថម្ភជនពិការ
លើវិស័យថែទាំសុខភាព អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈឲ្យស្របទៅនឹងអនុសញ្ញា
ផងដែរ៕