ផ្នែកវាយនភ័ណ្ឌនិងស្បែកជើងមានក្ដីសង្ឃឹមលើកិច្ចព្រមព្រៀង UKVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អង់គ្លេស (UKVFTA) ទើបតែបញ្ចប់ការចរចាហើយគ្រោងនឹងចូលជាធរមាននៅដើមឆ្នាំ ២០២១។ 
ផ្នែកវាយនភ័ណ្ឌនិងស្បែកជើងមានក្ដីសង្ឃឹមលើកិច្ចព្រមព្រៀង UKVFTA - ảnh 1ផ្នែកវាយនភ័ណ្ឌនិងស្បែកជើងមានក្ដីសង្ឃឹមលើកិច្ចព្រមព្រៀង UKVFTA

យោងតាមសហគ្រាសវាយនភណ្ឌ និងស្បែកជើងបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសនាំចេញទំនិញ ជំរុញខ្លាំងពាណិជ្ជកម្មចូលក្នុងទីផ្សារសក្តានុពលនេះ។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទំនិញវៀតណាមមានចំណែកតូចមួយពោលគឺ ១% ក្នុងទំហំពាណិជ្ជកម្មនាំចេញទំនិញសរុបជារៀងរាល់ឆ្នាំប្រមាណ ៧០០ ពាន់លានដុល្លារអាមេរិក។ ដូច្នេះ ចំពោះ UKVFTA សហគ្រាសវៀតណាមនឹងកាន់តែមានឧត្តមភាពថែមទៀត ដើម្បីនាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេស ជាពិសេសក្នុងបរិបទដេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដែលអាទិភាពនានាក្នុង កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិង EU (EVFTA) អស់ប្រសិទ្ធភាព។ លោក Vu Duc Giang ប្រធានសម្ព័ន្ធសមាគមវាយនភ័ណ្ឌវៀតណាមបានចាត់ទុកថា រួមជាមួយកិច្ចព្រមព្រៀងដទៃទៀត ដូចជាកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)  EVFTA ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំនេះ UKVFTA នឹងបង្កើតមូលដ្ឋានពាណិជ្ជកម្មដ៏រឹងមាំ ដែលមានការជួយឧបត្ថម្ភគ្នាទៅវិញទៅមកសម្រាប់ផ្នែកវាយនភណ្ឌផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ