ផ្នែកសុខាភិបាលរបស់វៀតណាម-ឡាវ-កម្ពុជាសហការក្នុងការបង្កាប្រឆាំងនឹង អាសន្នរោគអេបូឡា
|
ផ្នែកសុខាភិបាលរបស់វៀតណាម-ឡាវ-កម្ពុជាសហការក្នុងការបង្កាប្រឆាំងនឹង អាសន្នរោគអេបូឡា (Image: baotayninh.vn) |
(VOVworld) – នាថ្ងៃទី ៤ វិច្ឆិកា នៅទីក្រុង Tay Ninh (ភាគខាងត្បូងវៀតណាម) នាយកដ្ឋានសុខាភិបាលផ្ទុកបំរុងវៀតណាមបានសហការជាមួយនាយកដ្ឋាន
បង្កាប្រឆាំងនឹងជំងឺឆ្លង (CDC) របស់ឡាវនិងកម្ពុជាបានរៀបចំសិក្ឋាសាលា
វាយតំលៃការ អនុវត្តកិច្ចព្រមព្រៀងត្រួតពិនិត្យសុខាភិបាលនៅតំបន់ខ្សែព្រំដែន
រវាងវៀតណាមឡាវ និងកម្ពុជា។ ក្រសួងសុខាភិបាលប្រទេសវៀតណាមឡាវ
និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើសំដៅបង្កើន
កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបណ្ដាសកម្មភាពត្រួតពិនិត្យសុខាភិបាល
រវាងប្រទេសទាំង ៣។ បណ្ដាតំណាងបានឯកភាពអំពីកម្មវិធីសហការធ្វើ
សកម្មភាពបង្កាប្រឆាំងនឹងជំងឺឆ្លងជាពិសេសគឺអាសន្នរោគអេបូឡាតាម
បណ្តោយច្រកទ្វាព្រំដែន (រួមមានផ្លូវអាកាសនិងផ្លូវគោក)។ បណ្ដា តំណាង
បានកំណត់ជំងឺឆ្លងចំនួន ១៤ ដែលត្រូវត្រួតពិនិត្យនៅច្រកទ្វាព្រំដែន ព្រមទាំង នាំចាញការផ្តើមគំនិតផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពអាសន្នរោគរវាងក្រសួង
សុខាភិបាលនៃប្រទេសទាំង ៣ លើកកំពស់សមត្ថភាពសំរាប់ប្រព័ន្ធត្រួត
ពិនិត្យ អាសន្នរោគនៅច្រកទ្វាព្រំដែននៃប្រទេសនិមួយៗ ជាដើម៕