ផ្នែកស្ថិតិវៀតណាមអនុវត្តភារកិច្ចក្នុងឆ្នាំ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី៦ខែមករានៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩និងទិសដៅភារកិច្ចឆ្នាំ២០២០របស់ផ្នែកស្ថិតិ។
ផ្នែកស្ថិតិវៀតណាមអនុវត្តភារកិច្ចក្នុងឆ្នាំ២០២០ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

  តាមរបាយការណ៍នៅកិច្ចប្រជុំនេះថា ស្នាដៃមួយក្នុងចំណោមស្នាដៃ សំខាន់ៗរបស់ផ្នែកស្ថិតិក្នុងឆ្នាំ២០១៩នោះ គឺការសម្រេចការវាយតម្លៃឡើង វិញចំពោះផលិតផលក្នុងស្រុកសរុបក្នុងដំណាក់កាលឆ្នាំ២០១០-២០១៧។ តាមនោះ ឆ្លុះបញ្ចាំងផ្ទាំងគំនូរសេដ្ឋកិច្ចជាតិអោយបានច្បាស់លាស់និងត្រឹម ត្រូវថែមទៀត លើកកំពស់ឋានៈខាងសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងតំបន់ និងលើពិភពលោកជួយអោយរដ្ឋាភិបាលមានគោលនយោបាយដឹកនាំ ប្រកបដោយប្រសិទ្ធភាពជាង។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីបាន សំណូមពរថា៖

        “ផ្នែកស្ថិតិត្រូវការអនុវត្តអោយបានល្អនូវភាករិច្ចស្នូលចំនួន២។ ទីមួយ គឺលើកកំពស់គុណភាព ប្រសិទ្ធភាពការងារស្ថិតិដើម្បីបម្រើការងារដឹកនាំ ប្រតិបត្តិរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នានា។ ទីពីរគឺផ្គត់ផ្គង់ព័ត៌មានខាងសេដ្ឋកិច្ចសង្គមអោយបានគ្រប់គ្រាន់ ឆ្លើយតបនឹងសំណូមពរក្នុងការធ្វើផលិតកម្ម អាជីវកម្ម ហើយបម្រើសហ គ្រាសនិងប្រជាជនផងដែរ។ បន្ថែមទៀត គឺធ្វើស្ថិតិស្ថានភាពនៃវិស័យ ឧស្សាហកម្មកែច្នៃ បង្កបង្កើត ដែលជាកម្លាំងចលករសំខាន់បំផុតនៃសេដ្ឋ កិច្ចវៀតណាមដើម្បីមានដំណោះស្រាយបញ្ជាណែនាំអោយបានល្អថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ