ផ្នែកស្បែកជើងដាក់ចេញគោលដៅទទួលទំហំពាណិជ្ជកម្មនាំចេញ ២១,៥ ពាន់លាន​ដុល្លារអាមេរិក

(VOVWORLD) -នាថ្ងៃទី ២៦ ខែធ្នូ នៅក្នុងសន្និសីទបូកសុរបផ្នែកស្បែកជើង កាបូបយួរឆ្នាំ២០១៨ និងការកសាងផែនការឆ្នាំ២០១៩ នោះ លោកស្រី Pham Thi Thanh Xuan អគ្គលេខាធិការសម្ព័ន្ធសមាគមស្បែក ស្បែកជើង និងកាបូបយួរវៀតណាម (LEFASO) បានឲ្យដឹងថា ផ្នែកស្បែកជើងបានដាក់ចេញគោលដៅទទួលឲ្យបានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២១,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ហើយសន្ទស្សន៍ផលិតកម្មកើនជាង ១០ % បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ។

តាមលោកស្រី Phan Thi Thanh Xuan បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ តម្រូវការទិញទំនិញនៅតាមទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមនៅតែមានភាពល្អប្រសើរ។ ក្នុងពេលនេះ ចិនបន្តគោលការកាត់បន្ថយការវិនិយោគអនុគ្រោះលើវិស័យតម្បាញកាត់ដេរ និងស្បែកជើង ដើម្បីផ្ដោតលើការផលិតបច្ចេកវិទ្យាខ្ពស់។ ហេតុដូច្នេះ ការបញ្ជាទិញស្បែកជើងនិងកាបូបយូរនឹងបន្តនិន្នាការផ្ទេរពីចិនមកវៀតណាមវិញ ដោយទន្ទឹងរង់ចាំឱកាសនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ដែលនឹងមានសុពលភាពនាដើមឆ្នាំ២០១៩ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប(EVFTA) ដែលគ្រោងនឹងបានចុះហត្ថលេខាង និងមានសុពលភាពក្នុងឆ្នាំ២០១៩ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ