ផ្នែកហិរញ្ញវត្ថុចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបណ្ដាគោលដៅក្នុងអាណត្តិ
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ ហិរញ្ញវត្ថុ - ថវិការដ្ឋឆ្នាំ២០២០ និងដាក់ឲ្យអនុវត្តភារកិច្ចឆ្នាំ២០២១។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន អបអរសាទរផ្នែកចំពោះហិរញ្ញវត្ថុដែលបានសម្រេចយ៉ាងល្អប្រពៃនូវបណ្ដាភារកិច្ចទាក់ទិនដល់ចំណូលនិងចំណាយថវិការដ្ឋឆ្នាំ២០២០ ក្នុងបរិបទដែលស្ថាន ភាពក្នុងស្រុកនិងលើពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញជាច្រើន។ ស្នាដៃនេះបានចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តប្រកបដោយជោគជ័យនូវ “គោលដៅ២ទន្ទឹមគ្នា” ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផង ហើយ រក្សាការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាជីវភាពរស់នៅ សម្រាប់ប្រជាជន ទៀតផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“ផ្នែកហិរញ្ញវត្ថុបានអនុវត្តយ៉ាងល្អប្រពៃនូវភារកិច្ចរបស់ខ្លួនក្នុងបរិបទដ៏លំបាកដោយសារជម្ងឺ Covid-19 ម្ចាស់ការធ្វើសេនាធិការ ចេញផ្សាយយន្ត ការ គោលនយោបាយជាច្រើនដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត ជំនះពុះពារ លើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ ស្ដារផលិតកម្មនិងអាជីវ កម្មឡើងវិញ ជំរុញការបើក ចំណាយទុនវិនិយោគសាធារណៈសំដៅជួយ ទ្រទ្រង់ខឿនសេដ្ឋកិច្ច ក៏ដូចជាអនុវត្ដដំណោះស្រាយជាច្រើនដើម្បីជួយ ឧបត្ថម្ភដល់សហគ្រាសទៀតផង”៕