ផ្នែកហិរញ្ញវត្ថុរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៧និងអនុវត្តភារកិច្ច២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី៨មករា ក្រសួង ហិរញ្ញវត្ថុបានរៀបចំសន្និសីទ Online សំដៅបូកសរុបការ ងារហិរញ្ញវត្ថុ-ថវិការរដ្ឋឆ្នាំ២០១៧ និងអនុវត្តភារកិច្ចហិរញ្ញវត្ថុ-ថវិការរដ្ឋឆ្នាំ ២០១៨។ 
ផ្នែកហិរញ្ញវត្ថុរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៧និងអនុវត្តភារកិច្ច២០១៨ - ảnh 1ទិដ្ឋភាពនៃសន្និសិទ  

អញ្ជើញចូលរួមនិងផ្តល់អនុសាសន៍ណែនាំមានវត្តមាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

        ក្នុងឆ្នាំ២០១៧ ក្រសួងហិរញ្ញវត្ថុបានអនុវត្តគោលនយោបាយសារ ពើពន្ធម្ចាស់ការ សន្សំសំចៃ រឹតបន្តឹងវិន័យ រួមចំណែកធានាគោលដៅកំណើនសេដ្ឋកិច្ច។ អញ្ជើញថ្លែង មតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអំពាវនាវឲ្យក្រ សួងហិរញ្ញវត្ថុម្ចាស់ការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។ រាល់គោលនយោបាយហិរញ្ញវត្ថុនិងឧបករ ណ៍ហិរញ្ញវត្ថុគឺត្រូវអនុវត្ត ដើម្បីជម្រុញការអភិវឌ្ឍ តម្លាភាព ជៀសវាងការខ្ជះ ខ្ជាយ។ ជាពិសេស បង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែកផលិតកម្មជម្រុញការអភិវឌ្ឍ ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏ បានស្នើឲ្យផ្នែកពន្ធបើកទូលាយការ ប្រមូលពន្ធទៅវិស័យមានសក្កានុភាពដូចជាល្បែងអេឡិចត្រូនិក ទេសចរណ៍អនឡាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ