ផ្នែកអប់រំផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - ក្រោយពីជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម គ្រូបង្រៀនថ្នាក់ឧត្តមសិក្សាជាច្រើន បន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មីវិស័យអប់រំ របស់បក្សកុម្មុយនិស្តវៀតណាម។ 

ផ្នែកអប់រំផ្ដោតការយកចិត្តទុកដាក់អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 1និស្សិតដេប៉ាតឺម៉ង់អេឡិចត្រូនិកនិងទូរគមនាគមន៍ ចំណុះសាកលវិទ្យាល័យ Ton Duc Thang។ (រូបថត៖ VNA)
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បក្សនិងរដ្ឋវៀតណាម មានគោលជំហរ គោលនយោបាយ ជាច្រើនប្រកបដោយប្រសិទ្ធភាពលើវិស័យអប់រំបណ្ដុះបណ្ដាល ដូចជាគោលជំហរ សង្គមភាវូបនីយកម្មវិស័យអប់រំ និងបទ បញ្ញត្តិស្ដីពីសាកលវិទ្យាល័យស្វ័យភាព ជា ដើម។ អាស្រ័យហេតុននោះ សាកលវិទ្យាល័យជាច្រើនបានពង្រីកសមត្ថភាពរបស់ខ្លួន រួមចំណែកលើកកំពស់គុណភាពអប់រំឲ្យតាមទាន់ជាបណ្ដើរៗនឹងប្រទេសជឿនលឿន ដទៃទៀត។
ក្រោយពីជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម គ្រូបង្រៀនថ្នាក់ឧត្តមសិក្សាជាច្រើន បន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មីវិស័យអប់រំ របស់បក្សកុម្មុយនិស្តវៀតណាម។ អនុបណ្ឌិត Phung Quan គ្រូបង្រៀននៅសាកល វិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ចំណុះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ឲ្យដឹងថា៖ “បញ្ហាដែលខ្ញុំយកចិត្តទុកដាក់ គឺការតម្រង់ទិសដៅសម្រាប់ការកសាងនិង អភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី បញ្ហាផ្លាស់ប្ដូរថ្មីវិស័យអប់រំ និងការអភិវឌ្ឍ ប្រភពធនធានមនុស្សបម្រើប្រទេសជាតិ។ ការចេញផ្សាយគោលនយោបាយថ្មីៗស្ដីពី ការអប់រំនាពេលខាងមុខ នឹងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃវិស័យនេះក៏ដូចជាបង្កើតកម្លាំងចលករសម្រាប់ជួរគ្រូបង្រៀនតែម្ដង។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវ យកចិត្តទុកដាក់ខ្ពស់ដល់ការវិនិយោគលើមូលដ្ឋានអប់រំនៅតំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល ដើម្បីជួយសម្រួលដល់តំបន់ទាំងនេះចូលរួមក្នុងដំណើរការ ផ្លាស់ប្ដូរថ្មី រួមជាមួយមូលដ្ឋានអប់រំដទៃទៀតលើទូទាំងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ