ផ្នែកឧស្សាហកម្ម-ពាណិជ្ជកម្មត្រូវតែមានរបកគំហើញដើម្បីសម្រេចភារកិច្ចសំខាន់ៗ នៅឆ្នាំ ២០២៥
(VOVWORLD) - ទំហំនាំចេញ និងនាំចូលរបស់វៀតណាមក្នុងឆ្នាំនេះ បានឈានដល់កម្រិត ៨០០ ពាន់លាន ដុល្លារអាមេរិក ដោយមានទំហំនាំចេញប៉ាន់ស្មានចំនួន ៤០៣ ពាន់លានដុល្លារ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងនៅសន្និសីទ។
(រូបថត៖ VGP) |
កាលពីថ្ងៃទី ២៣ ធ្នូ ថ្លែងមតិដឹកនាំសន្និសីទបូកសរុបការងារឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏លេចធ្លោនៃផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលបានរួមចំណែក យ៉ាងសំខាន់ដល់អត្រាកំណើន GDP ជាង ៧% ក្នុងឆ្នាំ២០២៤។ តាមនោះ ទំហំ នាំចេញ និងនាំចូលរបស់វៀតណាមក្នុងឆ្នាំនេះ បានឈានដល់កម្រិត ៨០០ ពាន់លាន ដុល្លារអាមេរិក ដោយមានទំហំនាំចេញប៉ាន់ស្មានចំនួន ៤០៣ ពាន់លានដុល្លារ។ អំពី ភារកិច្ចនៃផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖
“ដើម្បីរំដោះធនធាន និងទាក់ទាញការវិនិយោគ ការងារដំបូងគឺត្រូវបង្កើតបរិ យាកាសផ្លូវច្បាប់ដ៏អំណោយផល ច្បាស់លាស់ តម្លាភាព ហើយលុបចោលរបាំង ខាងនីតិវិធីរដ្ឋបាលសម្រាប់ការអភិវឌ្ឍផលិតកម្មឧស្សាហកម្ម ជំរុញពាណិជ្ជកម្ម និង ការចរាចរទំនិញ។ តាមនោះ ត្រូវបន្តកំណត់ការងារកសាងស្ថាប័ន និងគោលនយោបាយ គឺជារបកគំហើញ មួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ដែលក្នុងនោះ ត្រូវអនុវត្តន៍ជាបន្ទាន់ និងជាក់លាក់នូវច្បាប់អគ្គិសនីធ្វើវិសោធនកម្ម និងគោលជំហរ ធំៗ ដែលរដ្ឋសភាបានអនុម័តនៅសម័យប្រជុំលើកទី ៨ ថ្មីៗនេះ ស្ដីពីការចាប់ផ្តើម ឡើងវិញនូវគម្រោងថាមពលអគ្គីសនីនុយក្លេអ៊ែរ Ninh Thuan; ដាក់ជូនរដ្ឋសភានូវ សេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ; ច្បាប់ស្តីពីការប្រើប្រាស់ថាម ពលប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ ២០២៥ និងអនុវត្តន៍យ៉ាងជាក់លាក់នូវសេចក្ដី សម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីគោលនយោបាយ និងទិសដៅដើម្បីលុបបំបាត់ ឧបសគ្គសម្រាប់គម្រោងថាមពលកកើតឡើងវិញផងដែរ”៕