ថ្ងៃនេះគឺជាខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

(VOVWORLD) - ថ្ងៃនេះកាលពី ៨០ ឆ្នាំមុន (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) ឈរក្រោមទង់ក្រហមផ្កាយមាស នៅក្នុងព្រៃ Tran Hung Dao ស្រុក Nguyen Binh ខេត្ត Cao Bang កងទ័ព ឃោសនារំដោះវៀតណាម ត្រូវបានបង្កើតឡើង ដែលជាឈ្មោះដើមរបស់កងទ័ពប្រជាជនវៀតណាមនាសព្វថ្ងៃនេះ។

ថ្ងៃនេះគឺជាខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1លោកអគ្គលេខាបក្ស To Lam និងលោករដ្ឋមន្ត្រី Phan Van Giang ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Tuan Huy/VOV

ពីកងទ័ពដំបូងដែលមានយុទ្ធជនតែ ៣៤ នាក់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កងទ័ពប្រជាជនវៀតណាមបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការពារយ៉ាងរឹងមាំនូវ ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ ហើយបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូផងដែរ។

ក្នុងអត្ថបទមួយចុះផ្សាយលើកាសែតកងទ័ពប្រជាជន ចេញថ្ងៃទី ២២ ធ្នូ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ ឈ្នះ និងរីកចម្រើន កងទ័ពប្រជាជនវៀតណាមបានបង្កើតឡើងប្រពៃណីវីរភាព ជាមួយនឹងយុទ្ធជ័យត្រចះត្រចង់ ដែលបានដក់ជាប់ក្នុងព្រឹត្តិការណ៍ដ៏រុងរឿងរបស់ប្រជាជាតិ។ យុទ្ធជ័យដ៏ត្រចះត្រចង់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមិទ្ធិផលដ៏មហិមាររបស់បដិវត្តន៍វៀតណាមក្នុងសម័យហូជីមិញ។

នាពេលបច្ចុប្បន្ន ដើម្បីបំពេញតាមតម្រូវការ ភារកិច្ចការពារមាតុភូមិក្នុងគ្រប់កាលៈទេសៈ វៀតណាមផ្តោតសំខាន់លើការកសាងកងទ័ពចំណាន បង្រួម រឹងមាំ និងកាន់តែទំនើប។ តាមនោះ វៀតណាមប្រកាន់ខ្ជាប់នូវការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ; ផ្តោតលើការកសាងធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការកែសម្រួលកម្លាំង ធ្វើទំនើបកម្មអាវុធ និងឧបករណ៍សម្រាប់ផ្នែកទ័ព កងកម្លាំងនីមួយៗ និងកងទ័ពទាំងមូល; ពង្រីកនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ