ផែនដីទទួលយកបន្ថែម "ព្រះច័ន្ទតូចថ្មីមួយ"

(VOVWORLD) - ក្រុមតារាវិទូអាមេរិកទើបបានថតបានរូបភាពនៃព្រះចន្ទតូចទី២ដែលមានទំហំតូចៗមួយដែលប្រៀបដូចជាកង់រថយន្តមួយដែលកំពុងវិលនៅជុំវិញ ផែនដី។
ផែនដីទទួលយកបន្ថែម  ភពផែនដីតូចមួយ  ដែលមានអង្កត់ផ្ចិតប្រមាណ ១,៩ -  ៣.៥ ម៉ែត្រ (រូបថត៖ news.com.au)

 

តារាវិទូ Kacper Wierzchos និង Teddy Pruyne ចំណុះកម្មវិធីស្រាវជ្រាវតារាសាស្ត្រ Catalina ដែលត្រូវបានទីភ្នាក់ងារអវកាសអាមេរិក (NASA) ជួយឧបត្ថម្ភដោយនៅរដ្ឋ Arizona សហរដ្ឋអាមេរិក បានសង្កេតឃើញភពផែនដីតូចមួយ  ដែលមានអង្កត់ផ្ចិតប្រមាណ ១,៩ -  ៣.៥ ម៉ែត្រនៅពេលរាត្រី ថ្ងៃទី ១៥ ខែកុម្ភៈកន្លងមក។

ប៉ុន្តែគេត្រូវបានចំណាយពេលខ្លះ ដើម្បីបញ្ជាក់ថានោះមិនមែនជាវត្ថុសិប្បនិម្មិតឬសំរាមនៅក្នុងលំហរអវកាសនោះឡើយ។ នៅលើបណ្តាញសង្គម Twitter លោក Wierzchos បានជូនដំណឹងថាផែនដីមានផ្កាយរណបថ្មីមួយដែលត្រូវបានទាញចូលទៅក្នុងគន្លងតារាវិថីជាបណ្តោះអាសន្ន ឬហៅថាព្រះចន្ទតូច - 2020 -CD3 ដែលទំនងជាមានភពផែនដីតូចប្រភេទ C (ដែលផ្ទុក បរិមាណសារធាតុកាបូនដ៏ធំ) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ