ផែនទីព្រំដែនគោកកម្ពុជា - វៀតណាមនឹងបានផ្ញើជូនអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក

(VOVWORLD) - នៅថ្ងៃទី ២៧ ខែសីហា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាបានជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្ញើរផែនទីឋានលេខាព្រំដែនគោក ដែលបានភាគីកម្ពុជានិងវៀតណាមឯកភាពគ្នារួចជាស្រេច ជូនទៅអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក និងដើម្បីសហគមន៍អន្តរជាតិទទួលស្គាល់ផងដែរ។
ផែនទីព្រំដែនគោកកម្ពុជា - វៀតណាមនឹងបានផ្ញើជូនអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រគល់ផែនទីឋានលេខាព្រំដែនគោកកម្ពុជា-វៀតណាមជូនដល់ក្រសួង ស្ថាប័ន និងអង្គភាពចំនួន ៣៥ របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់ផែនទីព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥០០០ ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាព ចំនួន៣៥ របស់កម្ពុជាដើម្បីយកទៅប្រើប្រាស់  លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងពិភាក្សាជាមួយភាគីវៀតណាម ដើម្បីបញ្ចប់ការងារកំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកនៅសេសសល់ ១៦% ទៀត។

ផែនទីឋានលេខាព្រំដែនគោកដែលបានលើកឡើងខាងលើ គឺជាលទ្ធផលនៃការកំណត់ខ័ណ្ឌសីមា បោះ បង្គោលព្រំដែន ៨៤% នៃខ្សែព្រំដែនគោករួម រវាងកម្ពុជានិងវៀតណាម ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៦ មក។ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ថា ផែនទីឋានលេខាព្រំដែនគោកនេះ ត្រូវបានផលិតយោងតាមផែនទីដើម ពីសម័យអាណានិគមបារាំង ដែលមានខ្នាត ១/១០០.០០០។

សូមជម្រាបថា ពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងកម្ពុជា-វៀតណាម ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាព ចំនួន ៣៥ របស់កម្ពុជា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៧ ខែសីហា ២០២០ នៅវិមានសន្តិភាពនៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ