ផ្លែគូលេនស្រស់របស់វៀតណាមចំនួន ៩ តោន ជិតនាំចូលកំពង់ផែអូស្ត្រាលីហើយ
(VOVWORLD) - យោងតាមព័ត៌មានពីស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបាន ឲ្យដឹងថា ផ្លែគូលេនស្រស់របស់វៀតណាមចំនួន ៩ តោនគ្រោងនឹងចូលចតនៅកំពង់ផែអូស្ត្រាលី។ នេះគឺជាការនាំចេញផ្លែគូលេនដំបូងបង្អស់ទៅកាន់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២០។
ផ្ទាំងរូបភាពសម្រាប់ការផ្សព្វផ្សាយផ្លែគូលេនស្រស់របស់វៀតណាមនៅអូស្ត្រាលី |
គេរំពឹងទុកថានៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ ផ្លែគូលេនចំនួន ៩ តោននឹងទៅដល់កំពង់ផែប្រទេសអូស្ត្រាលី ដើម្បីណែនាំដល់អតិថិជននៃប្រទេសនេះនូវផ្លែឈើប្រចាំតំបន់ពិសេសរបស់ វៀតណាម ដែលចំពេលរដូវផ្លែគូលេនប្រមូលផលផងដែរ។
នេះជាប្រភេទផ្លែគូលេនដ៏ឆ្ងាញពិសារ ផ្លែឆាប់ទុំនិងមានសំបករឹងដែលសមស្របសម្រាប់ការដឹកជញ្ជូនតាមផ្លូវមានចំងាយឆ្ងាយ ហេតុដូច្នេះនេះគឺជាផលិតផលដ៏ល្អដើម្បីណែនាំដល់អតិថិជនអូស្ត្រាលីផងដែរ។ គួរបញ្ជាក់ថាយុទ្ធនាការផ្សាយពាណិជ្ជកម្មផ្លែគូលេនរបស់ស្រស់ នឹងត្រូវបានធ្វើឡើងនៅតាមតំបន់ជាច្រើននៅប្រទេសអូស្ត្រាលីនាពេលខាងមុខនេះផងដែរ៕