ផលិតផល OCOP ស្វាយស្ងួត Son La

(VOVWORLD) - ខេត្ត Son La គឺជាតំបន់ដាំដើមឈើហូបផ្លែធំជាងគេទីពីរនៅប្រទេសវៀតណាម ដែលមានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៨២.៨០០ ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយមានចំនួនជាង ១៩.៩០០ ហិកតា ដោយមានបរិមាណផលផលប្រមាណជាង ៧០.០០០ តោន ដែលប្រមូលផ្តុំភាគច្រើននៅបណ្តាស្រុក Mai Son, Yen Chau, Muong La, Song Ma និង Thuan Chau។
ដើម្បីបង្កើនតម្លៃរបស់ផ្លែស្វាយ Son La បណ្តាស្រុក ទីក្រុង និងអង្គភាពនានាបានវិនិយោគលើម៉ាស៊ីនសម្ងួតដើម្បីកែច្នៃផ្លែឈើស្ងួត។
ផលិតផល OCOP ស្វាយស្ងួត Son La - ảnh 1ទិវាបុណ្យស្វាយ Yen Chau ឆ្នាំ ២០២៤ ប្រព្រឹត្តទៅដោយមានខ្លឹមសារទាក់ទាញជាច្រើន ដែលទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យចូលរួម និងអបអរសាទរ។ រូបថត៖ VOV

ដោយប្រើប្រាស់បច្ចេកវិជ្ជាកែច្នៃទំនើប ជាមួយនឹងការគាំទ្រតែម ស្លាកសញ្ញា និងការវេចខ្ចប់ ផលិតផលស្វាយស្ងួតរបស់ខេត្ត Son La នាបច្ចុប្បន្ន ត្រូវបានអតិថិជននិយមចូលចិត្តនិងវាយតម្លៃខ្ពស់ចំពោះគុណភាពនិងការរចនាវេចខ្ចប់ ដោយមានគុណសម្បត្តិដូចជា៖ មិនប្រើប្រាស់សារធាតុគិមីដើម្បីរក្សាទុក ស្វាយស្ងួតរក្សាបានអាហារូបត្ថម្ភ ពណ៌ធម្មជាតិ មានក្លិនក្រអូប ផ្អែមល្ហែម និងគួរឲ្យទាក់ទាញ។

ផលិតផល OCOP ស្វាយស្ងួត Son La - ảnh 2ផលិតផលស្វាយស្ងួត Son La ត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបនិងភោជនីយដ្ឋាននៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។ baosonla.org.vn

អនុវត្តកម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) ផលិតផលស្វាយស្ងួតត្រូវបានបញ្ជាក់ជាផលិតផល OCOP ផ្កាយ ៣ នៅថ្នាក់ខេត្ត។ រហូតមកដល់ពេលនេះ ផលិតផលស្វាយស្ងួតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមបណ្តាខេត្តនិងតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដោយមានប្រាក់ចំណូលប្រចាំឆ្នាំកើនឡើងពី ២៥-៣០%។ ការកសាងនិងអភិវឌ្ឍន៍ម៉ាកយីហោផលិតផលស្វាយស្ងួត OCOP ជួយពង្រីកទីផ្សារប្រើប្រាស់ ជាស្ពាននាំចេញផលិតផលទៅកាន់ទីផ្សារបរទេស រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តSon La៕

ប្រតិកម្មទៅវិញ

ផ្សេងៗ