ផលិតផល organic របស់ Vinamilk ទទួលបានចំណាប់អារម្មណ៍ដ៏ខ្លាំងក្លានៅព័រទុយហ្គាល់
(VOVWORLD) -Vinamilk គឺជាតំណាងកិត្តិយសតែមួយគត់នៃតំបន់អាស៊ី ដែលត្រូវបានគណៈចាតតាំងអញ្ជើញមកដើម្បីចែករំលែកអំពីជោគជ័យ និងនាំមុខគេនៃនិន្នាការ organic ជាន់ខ្ពស់នៅវៀតណាម និងតំបន់។
សន្និសីទទឹកដោះគោសកលលើកទី ១៣ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ |
ស្តង់ទំនិញឧទ្ទេសនាមផលិតផលអាហាររូបត្ថម្ភ organic (សរីរាង្គ) របស់ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម Vinamilk ទទួលបានចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាពីសំណាក់ប្រតិភូដែលបានចូលរួមសន្និសីទទឹកដោះគោសកលលើកទី ១៣ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។
សន្និសីទនេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមិថុនា ដោយទាក់ទាញការចូលរួមរបស់បណ្ដាក្រុមហ៊ុននៅក្នុង Top សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោធំបំផុតទាំង ៥០ លើពិភពលោក។ Vinamilk គឺជាតំណាងកិត្តិយសតែមួយគត់នៃតំបន់អាស៊ី ដែលត្រូវបានគណៈចាតតាំងអញ្ជើញមកដើម្បីចែករំលែកអំពីជោគជ័យ និងនាំមុខគេនៃនិន្នាការ organic ជាន់ខ្ពស់នៅវៀតណាម និងតំបន់។
សូមបញ្ជាក់ថា Vinamilk មិនត្រឹមជាក្រុមហ៊ុន អាហាររូបត្ថម្ភ ឈានមុខនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំងឈានមុខ ក្នុងការផលិតទឹកដោះគោម្សៅសម្រាប់កុមារ ដែលទទួលបានស្តង់ដា organic ទ្វីបអឺរ៉ុបដើមដំបូងនៅវៀតណាមទៀតផង៕