(VOVworld) - នាយប់ថ្ងៃទី២១ មេសា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាល
វៀតណាម បានរៀបចំពិធីលើកដម្កើងនិងប្រគល់រង្វាន់ “ផ្កាយថ្នាំវៀតណាម” លើក
ទី១ ជូន ចំពោះអង្គភាពអាជីវកម្មឱសថចំនួន៣០និងផលិតផលថ្នាំចំនួន៦២ ព្រម
ទាំងបូកសរុប កម្មវិធីសារព័ត៌មាន “វិថីថ្នាំឱសថវៀតណាម” ក្រោយពី១ឆ្នាំដំណើរ
ការ។ថ្លែងមតិនៅ ទីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen
Thi Kim Tien បានឲ្យដឹងថា៖
|
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ប្រគល់រង្វាន់ជូនតំណាងអង្គភាពអាជីវកម្មឱសថ |
“ស្ថិតក្នុងគំរោងការណ៍ “ជនវៀតណាមប្រើប្រាស់ឱសថវៀតណាម” រហូតមកដល់
ពេលនេះ កម្មវិធីសារព័ត៌មាន “វិថីថ្នាំឱសថវៀតណាម” បានមានការជោគជ័យដ៏គួរ
ឲ្យ លើកទឹកចិត្ត។ក្រុមប្រឹក្សាជំនាញបានជ្រើសរើសផលិតផលឱសថចំនួន៦២នៅ
ក្នុង ប្រទេសដែលមានគុណភាពល្អ រូបរាងស្អាត ត្រូវបានអ្នកប្រើប្រាស់ទទួល
ស្គាល់។ក្នុងនោះមានអង្គភាពអាជីវកម្មឱសថចំនួន៣០ត្រូវបានប្រគល់ជូនរង្វាន់
“ផ្កាយថ្នាំ វៀតណាម”លើកទី១។នេះជាបណ្ដាគំរូជឿនលឿនដែលរួមចំណែក
លើកកំពស់កិត្យានុភាពរបស់ផ្នែកឱសថវៀតណាមលើឆាកអន្តរជាតិ”។ ក្រោយពី២ឆ្នាំលាតត្រដាងអនុវត្តគំរោងការណ៍ “ជនវៀតណាមប្រើប្រាស់ថ្នាំ
ឱសថ វៀតណាម” រហូតមកដល់ពេលនេះ ចំនួនប្រាក់ទិញថ្នាំនៅបណ្ដាមន្ទីរ
សុខាភិបាលនិង មន្ទីពេទ្យនានាចំណុះក្រសួងសុខាភិបាលបានថយចុះជាង
៣៥%យ៉ាងហោចណាស់បើប្រៀបនឹងមុននេះ៕