ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស

(VOVWORLD) - ស្តង់របស់ធុរកិច្ចវៀតណាមនៅចំកណ្តាលនៃលំហតាំងពិពណ៌ ហើយនៅទីនេះ ធុរកិច្ច និងអ្នកទស្សនាត្រូវបានណែនាំអំពីផលិតផលឈើខាងក្នុង និងខាងក្រៅ ព្រមទាំងដំណើរការផលិត និងចែកចាយផលិតផលទាំងនេះ។ 
ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស - ảnh 1ផលិតផលឈើរបស់វៀតណាមទាក់ទាញចំណាច់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកលក់រាយរបស់អង់គ្លេស (រូបថត៖ Phong Ha/TTXVN)

សហគ្រាសវៀតណាមចំនួន ៦ បានដាក់តាំងបង្ហាញ និងណែនាំផលិតផលគ្រឿងសង្ហារឹមធ្វើពីឈើនៅឯការតាំងពិព័រណ៍គ្រឿងសង្ហារឹមប្រចាំឆ្នាំដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស January Furniture Show (JFS) ២០២៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ (NEC) នៅទីក្រុង Birmingham ប្រទេសអង់គ្លេស។ ស្តង់របស់ធុរកិច្ចវៀតណាមនៅចំកណ្តាលនៃលំហតាំងពិពណ៌ ហើយនៅទីនេះ ធុរកិច្ច និងអ្នកទស្សនាត្រូវបានណែនាំអំពីផលិតផលឈើខាងក្នុង និងខាងក្រៅ ព្រមទាំងដំណើរការផលិត និងចែកចាយផលិតផលទាំងនេះ។ លោក Nguyen Canh Cuong ទីប្រឹក្សាពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅចក្រភពអង់គ្លេស បានឲ្យដឹងថា ការចូលរួមរបស់ JFS បង្កើតឱកាសសម្រាប់អង្គភាពអាជីវកម្មវៀតណាម ដើម្បីណែនាំផលិតផលគុណភាពខ្ពស់ និងជួបអ្នកនាំចូល និងអ្នកចែកចាយប្រកបដោយសក្តានុពល។ ក្នុងនាមជាអ្នកផលិត និងនាំចេញគ្រឿងសង្ហារិមធំជាងគេទី ៣ លើពិភពលោក និងធំជាងគេនៅអាស៊ីអាគ្នេយ៍ វៀតណាមបានបំពេញតម្រូវការទីផ្សារចក្រភពអង់គ្លេស ដោយសង្កត់ធ្ងន់ថា អាជីវកម្មវៀតណាមចាំបាច់ត្រូវចូលរួមយ៉ាងសកម្មនូវពិព័រណ៍ដូចជាណJFS ដើម្បីស្វែងរក បង្កើតទំនាក់ទំនងជាមួយដៃគូ និងពង្រីកទីផ្សារនៅចក្រភពអង់គ្លេស។

យោងតាមសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម (VIFOREST) ការនាំចេញគ្រឿងសង្ហារិមឈើរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ វិស័យឈើបានកំណត់គោលដៅដើម្បីឈានដល់តម្លៃ ២៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ