ផ្លាស់ប្ដូរថ្មីការដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុងស្ថានភាពថ្មី
(VOVWORLD) - នាថ្ងៃទី១៣ មេសា ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានជួបធ្វើការជាមួយគណៈកម្មការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Nam ភាគកណ្ដាលវៀតណាម អំពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈកម្មា ធិការមជ្ឈឹមបក្សស្ដីពីការ “បង្កើននិងផ្លាស់ប្ដូរថ្មីការដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុងស្ថានភាពថ្មី”។
ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai សង្កត់ធ្ងន់ថា ការងារចលនាប្រជាជនជាការងាររបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះលើកត្រដែតនូវតួនាទីរបស់ថ្នាក់ដឹកនាំរដ្ឋអំណាច។ ខេត្ត Quang Nam ចាំបាច់ត្រូវយកចិត្តទុកដាក់ថែមទៀតដល់ការបង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រក្នុងដំណើរការអភិវឌ្ឍន៍ ហើយថែទាំងជីវភាពរស់នៅសំរាប់មុខសញ្ញាគោលនយោបាយនានា៕