ផ្លាស់ប្តូរជីវភាពរស់នៅខាងសំភារៈនិងស្មារតីតាមរយៈការកសាងជនបទថ្មី ទីក្រុង អរិយធម៌

ផ្លាស់ប្តូរជីវភាពរស់នៅខាងសំភារៈនិងស្មារតីតាមរយៈការកសាងជនបទថ្មី ទីក្រុង អរិយធម៌ - ảnh 1
ទិដ្ឋភាពនៃសន្និសីទពិគ្រោះយោបល់ជាមួយអង្គការសមាជិកនានានិងបែងចែកការ អនុវត្តចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” (រូបថតៈBảo Duy)

(VOVworld)-នាថ្ងៃទី៣មេសា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
 បានរៀបចំសន្និសីទពិគ្រោះយោបល់ជាមួយអង្គការសមាជិកនានានិងបែងចែកការ
អនុវត្តចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌”។
អញ្ជើញផ្តល់មតិទៅក្នុងខ្លឹមសារណែនាំស្តីពីការរួមមតិសម្រាប់ចលនា “ប្រជាជន
ទាំងមូល សាមគ្គីកសាងជនបទថ្មី ទីក្រុងអរិយធម៌” នោះ អនុវប្រធានសមាគមប្រជា
 កសិករវៀតណាម លោក Leu Vu Dieu បានគូសបញ្ជាក់ថា៖

        “ដើម្បីកសាងក្រុមសហប្រតិបត្តិការ មុនបង្អស់ត្រូវមានការតភ្ជាប់រវាងគ្រួសារ
នីមួយៗសិន។ ដែលក្នុងនោះ កម្លាំងស្នូលគឺក្រុមគ្រួសារកសិករពូកែ ពីនោះទើបបង្កើត
 ក្រុមៗសហប្រតិបត្តិការ។​ខណៈដែលក្រុមសហប្រតិបត្តិការមានការតភ្ជាប់​នោះជា
 បុព្វបទសម្រាប់អភិវឌ្ឍន៍ឲ្យក្លាយទៅជាសហករណ៍។ រូមសណ្ឋានកសាងសហកណ៍
ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តទាំងស្រុងទើបទទួលបាននិរន្តរភាព”៕

     

ប្រតិកម្មទៅវិញ

ផ្សេងៗ