ផ្លាស់ប្តូរថ្មីការងារព័ត៌មានក្រៅប្រទេសក្នុងដំណាក់កាលថ្មី
(VOVWORLD) -នាថ្ងៃទី៣១ឧសភា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីប្រគល់រង្វាន់ជាតិ ស្ដីអំពីការងារព័ត៌មានក្រៅប្រទេស ឆ្នាំ ២០១៦។ រង្វាន់នេះបានកត់សម្គាល់និងលើកសរសើរបណ្ដាអ្នកនិពន្ធ ក្រុមអ្នកនិពន្ធមានវណ្ណកម្មឆ្នើម ក្នុងវិស័យជូនព័ត៌មានក្រៅប្រទេស បង្កើតកម្លាំងចលករសំរាប់អ្នកយកព័ត៌មាន ស្ថាប័នសារព៌ត៌មាន ស្ថាប័នបោះពុម្ភដែលបានសកម្មចូលរួមការងារឃោសនានៅបរទេស បង្កើនការតភ្ជាប់រវាងស្ថាប័ន អង្គភាព
ផ្លាស់ប្តូរថ្មីការងារព័ត៌មានក្រៅប្រទេសក្នុងដំណាក់កាលថ្មី |
នាថ្ងៃទី៣១ឧសភា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីប្រគល់រង្វាន់ជាតិ ស្ដីអំពីការងារព័ត៌មានក្រៅប្រទេស ឆ្នាំ ២០១៦។ រង្វាន់នេះបានកត់សម្គាល់និងលើកសរសើរបណ្ដាអ្នកនិពន្ធ ក្រុមអ្នកនិពន្ធមានវណ្ណកម្មឆ្នើម ក្នុងវិស័យជូនព័ត៌មានក្រៅប្រទេស បង្កើតកម្លាំងចលករសំរាប់អ្នកយកព័ត៌មាន ស្ថាប័នសារព៌ត៌មាន ស្ថាប័នបោះពុម្ភដែលបានសកម្មចូលរួមការងារឃោសនានៅបរទេស បង្កើនការតភ្ជាប់រវាងស្ថាប័ន អង្គភាព និងតំបន់ ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារព័ត៌មានក្រៅប្រទេស របស់បក្ស និងរដ្ឋ។ បណ្ដាវណ្ណកម្មជាការសែតបោះពុម្ភជាក្រដាស កាសែតអេឡិកត្រូនិក ផ្សាយសម្លេង ទូរទស្សន៍ សៀវភៅនិងរូបថត ដែលបានបង្ហាញជាភាសាបរទេសចំនួន១៧។ គណចាត់តាំងបានជ្រើសរើសវណ្ណកម្មចំនួន៦៩ ដើម្បីប្រគល់ជូនរង្វាន់ នោះជាបណ្ដាវណ្ណកម្មមានខ្លឹមសារបង្ហាញជីវភាពរស់នៅខាងនយោបាយសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ក្នុងប្រទេស ក៏ដូចជាជីវភាពរស់នៅរបស់សហគមន៍ជនវៀតណាមនៅឯបរទេស ផ្សព្វផ្សាយរូបភាពស្ដីអំពីទឹកដី មនុស្ស វប្បធម៌និងប្រវត្តិសាស្ត្រវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំការងារព័ត៌មានក្រៅប្រទេស បានអះអាងតួនាទីដ៏សែនសំខាន់របស់ផ្នែកព័ត៌មានក្រៅប្រទេស ហើយស្នើថា៖
“ នាពេលខាងមុខនេះ ការងារព័ត៌មានក្រៅប្រទេសត្រូវបន្តពង្រីកលទ្ធផលដែលទទួលបាន ម្ចាសការ សកសម្មអនុវត្តប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង បង្កើនកម្លាំង បើកទូលាយក្របខ័ណ្ឌ មុខសញ្ញា តំបន់ ដើម្បីលើកកំពស់គុណភាព ប្រសិទ្ធភាពសកម្មភាព អនុវត្តល្អភារកិច្ចដែលបានបក្ស រដ្ឋ ប្រគល់ជូន រួមចំណែកបង្កលក្ខណះងាយស្រួលសំរាប់ការងាររក្សាសន្តិភាព ស្ថិរភាព ម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ខ្ញុំស្នើអោយកងកម្លាំងបំរើការងារព័ត៌មានក្រៅប្រទេស បន្តផ្លាស់ប្តូរថ្មីអំពីខ្លឹមសារ របៀប និងដំណោះស្រាយ ដើម្បីបង្កើនសកម្មភាពព័ត៌មានក្រៅប្រទេស។”
ចូលរួមរង្វាន់ជាតិអំពីការងារព័ត៌មានក្រៅប្រទេស ឆ្នាំ ២០១៦វិទ្យុសម្លេងវៀតណាម ដណ្ដើមបានរង្វាន់ចំនួន៧សំរាប់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធ៕