ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍វិស័យផ្សាយសម្លេងនិងទូរទស្សន៍

ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍វិស័យផ្សាយសម្លេងនិងទូរទស្សន៍ - ảnh 1
លោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាមថ្លែងមតិក្នុងសន្និសីទ (រូបថត៖ Mic.gov.vn)


(VOVworld)-សន្និសីទលាតត្រដាងអនុវត្តការងារឆ្នាំ២០១៥ និងបូកសរុបចលនា ប្រឡងប្រណាំងលើវិស័យផ្សាយសម្លេងនិងទូរទស្សន៍ឆ្នាំ២០១៤ ភារកិច្ចស្នូល
សម្រាប់ ឆ្នាំ២០១៥ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦មិនា នៅខេត្ត Thai Nguyen
ភាគខាង ជើងវៀតណាម។ ក្នុងឆ្នាំ២០១៤ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ បានច្បាម ជាប់ស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅ និងអនុវត្តល្អនូវការងារផ្សព្វផ្សាយ ឆ្លើយតបនឹងតម្រូវការទទួលព័ត៌មានរបស់ប្រជាជន។ នៅសន្និសីទនេះដែរ
ស្ថានីយ៍​វិទ្យុនិង ទូរទស្សន៍បានពិភាគ្សាលើបញ្ហាមួយចំនួន ដូចជា digitial បញ្ហា
ខ្សែភាពយន្ត ឯកសារ បទយកការណ៍តាមប្រធានបទ និងបញ្ហាបណ្តុះបណ្តាល
ប្រភពធនធានមនុស្ស ជាដើម។ លោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួង
ព័ត៌មាននិងផ្សព្វផ្សាយ វៀតណាមបានសង្កត់ធ្ងន់ថា ៖

        “កសាងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងនោះបច្ចេកទេសជឿនលឿនជាសរសរ
ស្នូល ដើម្បីកសាងលទ្ធភាពផលិតកម្មខ្លឹមសារ។ កសាងខ្លឹមសារជាសារវ័ន្ត ដើម្បីបំពេញតម្រូវការរបស់មហាជន។ ជាចុងក្រោយ គឺកសាងសម្ព័ន្ធ ក្រុម
ហ៊ុនផ្សព្វផ្សាយយ៉ាងខ្លាំងក្លារតាមរូបសណ្ឋានថ្មី ដោយមានការជះឥទ្ធិពល ក្នុងតំបន់និងលើពិភពលោក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ