ផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាពរបស់អង្គភាពផ្តល់សេវាសាធារណៈ

ផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាពរបស់អង្គភាពផ្តល់សេវាសាធារណៈ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំ

(VOVworld)-នារសៀលថ្ងៃទី២៦ធ្នូនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិទទួល
បន្ទុកអំពីការផ្លាស់ប្តូរយន្តការធ្វើសកម្មភាពរបស់បណ្តាអង្គភាពផ្តល់សេវាសាធារ
ណៈ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសំណូមពរថា រួមជាមួយការ
ពង្រឹងគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរយន្តការធ្វើសកម្មភាពនោះ តំបន់
 នានាត្រូវប្តេជ្ញាសម្រេចយ៉ាងឆាប់ៗដើម្បីដាក់ជូនរដ្ឋាភិបាលផ្សព្វផ្សាយឯកសារគតិ
 យុត្តទាក់ទិននានា។ លោក​Vuong Dinh Hue បានលើកច្បាស់ថា៖កែតម្រូវនូវការខ្វែង
បញ្ច្រាសគ្នារវាងច្បាប់នីមួយៗ។ ដូច្នេះ ក្រសួងស្ថាប័ននានាគប្បីម្ចាស់ការដាក់របាយ
ការ ណ៍ដល់គណៈកម្មាធិការជាតិ ដើម្បីណែនាំឲ្យតំបន់នានា ពិនិត្យឡើងវិញដើម្បី
មានទិសដៅសម្រាប់រៀបចំឡើងវិញបណ្តាអង្គភាពផ្តល់សេវាសាធារណផងដែរ”។

        ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានស្នើឲ្យគណៈកម្មាធិការជាតិ
ទទួលបន្ទុកអំពីការផ្លាស់ប្តូរថ្មីអង្គភាពផ្តល់សេវាសាធារណៈឲ្យអនុវត្តល្អគោលនយោ
បាយចំពោះជនក្រីក្រអាចទទួលបានបណ្តាសេវាសាធារណៈចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ