ផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់​បន្ថយ​ភាព​ក្រីក្រ​រវាងវៀតណាម និងចិន

(VOVWORLD) - ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបាន ដោយចាត់ទុកដោយឯកភាពគ្នាថា ក្រៅពីការជួយឧបត្ថម្ភពីថ្នាក់មជ្ឈឹមនោះ ខេត្ត ក្រុងនានាចាំបាច់ត្រូវម្ចាស់ការទាញយកគុណប្រយោជន៍ដោយឡែក។
ផ្លាស់ប្តូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់​បន្ថយ​ភាព​ក្រីក្រ​រវាងវៀតណាម និងចិន - ảnh 1សិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ (រូបភាព៖ ក្រសួងការបរទេស)

នាថ្ងៃទី ៨ ខែធ្នូ ក្រសួងការបរទេស និងខេត្ត ក្រុងមួយចំនួនរបស់វៀតណាមបានរួមសហការជាមួយក្រសួងការបរទេសចិន ស្ថានទូតចិនប្រចាំនៅវៀតណាម អាជ្ញាធរខេត្ត យូណាន (ចិន) រៀបចំសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្ររវាងវៀតណាម និងចិនតាមអនឡាញ។

នៅក្នុងសិក្ខាសាលានេះ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា នារយៈពេលកន្លងទៅ ការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅប្រទេសនីមួយៗ ទទួលបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន។ ភាពីទាំងពីរបាន អះអាងពីឧត្តមភាពនៃរបបសង្គមនិយម ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ ព្រមទាំងសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសនីមួយៗគឺចាំបាច់ត្រូវផ្ដោតសំខាន់លើការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ក្រុងនានាបាន ដោយចាត់ទុកដោយឯកភាពគ្នាថា ក្រៅពីការជួយឧបត្ថម្ភពីថ្នាក់មជ្ឈឹមនោះ ខេត្ត ក្រុងនានាចាំបាច់ត្រូវម្ចាស់ការទាញយកគុណប្រយោជន៍ដោយឡែក ព្រមទាំងផ្តោតសំខាន់លើការកៀរគរប្រភពធនធាន ដែលមានស្រាប់ទាំងអស់ សំដៅបង្កើតការងារធ្វើកាន់តែបានច្រើនថែមទៀត លើកកម្ពស់គុណភាពសុខាភិបាល ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូនជនជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ