ផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ FDI ជំនាន់ថ្មី
(VOVWORLD) - ឆ្នាំ២០១៨នេះជាឆ្នាំដែលវៀតណាមរំលឹកខួបលើក ទី៣០នៃទិវាចរន្តទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀត ណាម។
នាពេលកន្លងទៅ FDI បានរួមចំណែកសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀត ណាម ដូចជា បង្កើតវិធីទាក់ទាញការវិនិយោគ រួមចំណែកសំខាន់ទៅក្នុងការនាំចេញ រួមវិភាគ ទានទៅក្នុងប្រភពថវិការ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាជាដើម។ ប៉ុន្តែ ដល់ពេលវេលាដែលវៀតណាមត្រូវការផ្លាស់ប្តូរមានចរិតលក្ខណៈយុទ្ធសាស្ត្រ សំដៅទាក់ទាញចរន្តទុន FDI ជំនាន់ថ្មីមានគុណភាពជាង។ តាមនោះ ត្រូវផ្លាស់ប្តូរនូវទិសដៅវិនិយោគ ពីបរទេស ជាពិសេស ត្រូវពន្លឿនការវិនិយោគដោយមានគោលដៅ។ ម្យ៉ាងវិញទៀត គប្បីតភ្ជាប់ FDI ជាមួយសហគ្រាសឯកជន ដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធភាពទៅក្នុងខ្សែសង្វាក់តម្លៃសកលលោក។
ជំនាញការសេដ្ឋកិច្ចក៏បានស្នើឲ្យវៀតណាម ខិតខំប្រឹងប្រែងកសាងបរិយាកាសធ្វើអាជីវកម្មសមស្របជាមួយតម្រូវការរបស់សហគ្រាសក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល៕