ផ្លែស្រកានាគសាច់ក្រហមមានវត្តមានជាផ្លូវការនៅទីផ្សារជប៉ុន

ផ្លែស្រកានាគសាច់ក្រហមមានវត្តមានជាផ្លូវការនៅទីផ្សារជប៉ុន - ảnh 1
ផ្លែស្រកានាគសាច់ក្រហមមានវត្តមានជាផ្លូវការនៅទីផ្សារជប៉ុន (VNA)


(VOVworld) – នាថ្ងៃទី ៧ មិនា សហគ្រាសវៀតណាមចំនួន ១៧ បានចូលរួម
ផ្សារណាត់ម្ហូបអាហារនិងភេសជ្ជៈអន្តរជាតិ FOODEX ឆ្នាំ ២០១៧ នៅមជ្ឈ
មណ្ឌលតាំងពិណ៌ Makuhari Messe ខេត្ត Chiba ជប៉ុន។ ជាពិសេស នេះគឺជា
លើកដំបូងអតិថិជនជប៉ុនមានឱកាសទទួលទានផ្លែស្រកានាគសាច់ក្រហម
របស់វៀតណាម។ លោក Nguyen Truong Son ភារៈធារីវៀតណាមប្រចាំនៅ
ជប៉ុន បានឲ្យដឹងថា៖

        «ទោះបីជាគឺទីផ្សារមានបទដ្ឋានខ្ពស់ក្តី ប៉ុន្តែ ប្រទេសជប៉ុនពោរពេញទៅ
ដោយសក្តានុភាពនាំចេញសំរាប់វៀតណាម។ នេះគឺជាលើកដំបូងដែលផ្លែស្រ
កានាគសាច់ក្រហមត្រូវបានតាំងបង្ហាញនៅផ្សារណាត់អន្តរជាតិធំនៅជប៉ុន។
ម្ប៉ាងទៀតនាពេលកន្លងទៅទីផ្សារកសិផលរបស់វៀតណាមទទួលបានការបោះ
ជំហានសំខាន់ៗក្នុងការដណ្តើមទីផ្សារជប៉ុន។ តាមទួរលេខស្ថិតិរបស់ជប៉ុនថា៖
តំលៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញស្រការនាគបស់វៀតណាមនៅជប៉ុនទទួល
បាន  ២ លាន ៥ សែនដុល្លាអាមេរិក។ ការនាំចេញស្រាការនាគសាច់ក្រហមប្រ
កបដោយជោគជ័យនៅជប៉ុននឹងបើកចេញឱកាសថ្មីសំរាប់កសិផលវៀតណាម។»

        តាមគំរោង ស្រកានាគសាច់ក្រហមវៀតណាមនឹងត្រូវបានចាប់ផ្តើមលក់​
នៅបណ្ដាផ្សារទំនើប Mami នៅខេត្ត Saitama​ និង Harashin Uoroku នៅទីក្រុង
  Niigata ចាប់ពីថ្ងៃទី ៩ មិនា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ