ផ្សាណាត់ទំនិញឧ្សាហកម្មវៀតណាម២០១៥បានបើកនៅក្រុងហាណូយ
(VOVworld)-ផ្សាណាត់ពិព័រណ៍អន្តរជាតិនៃទំនិញឧស្សាហកម្មវៀតណាម២០១៥ បានបើកនាព្រឹកថ្ងៃទី២០តុលា នៅក្រុងហាណូយ។ ផ្សារណាត់នេះបានប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣តុលា ដោយមានការចូលរួម របស់អង្គភាពអាជីវកម្មវៀតណាមចំនួន១៥០និងក្រុមហ៊ុនបរទេសជិត១៥០ទៀត
ផង។ នេះជាផ្សារណាត់អន្តរជាតិជំនាញឧស្សាហកម្ម ដែលត្រូវបានវាយតម្លៃថា
មានទ្រង់ទ្រាយធំ និងមានកិត្យានុភាពនៅវៀតណាមក៏ដូចជាក្នុងតំបន់និងលើពិ
ភពលោក ។ ផ្សារណាត់នេះត្រូវបានរំពឹងទុកថា ជាឱកាសដើម្បីអង្គភាពអាជីវកម្ម អ្នកផលិតក្នុងនិងក្រៅប្រទេសមានការជួបប្រាស្រ័យគ្នា ផ្លាស់ប្តូរព័ត៌មាន ស្វែងរក
ដៃគូ និងបើកទូលាយទីផ្សារជាដើម។ ផ្សារណាត់អន្តរជាតិទំនិញឧស្សាហកម្ម វៀតណាម២០១៥បានរៀបចំជាប្រចាំឆ្នាំសំដៅពន្លឿនពាណិជ្ជកម្មក្នុងនិងក្រៅប្រ
ទេសផងដែរ៕