ផ្សព្វផ្សាយ Top ៤០ អង្គភាពអាជីវកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម២០១៥

(VOVworld)-សម្ព័ន្ធសមាគម softwareនិងសេវាបច្ចេកវិទ្យាព័ត៏មានវៀតណាម
(VINASA) នាថ្ងៃទី១២តុលា បានប្រកាសបញ្ជីរាយនាមអង្គភាពអាជីវកម្មបច្ចេក វិទ្យាព័ត៌មានជួរមុខរបស់វៀតណាមក្នុងឆ្នាំ២០១៥ចំនួន៤០អង្គភាព។ អង្គភាព
អាជីវកម្មទាំង៤០នេះ មានចំណូលសរុបជាង១៤ពាន់លានដុង និងដោះស្រាយ ការងារធ្វើសម្រាប់ពលករជាង២៣.៣០០នាក់។ លោក Truong Gia Binh ប្រធាន
សម្ព័ន្ធសមាគម softwareនិងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាមបានឲ្យដឹងថា៖

        “យើងខ្ញុំមានបំណងថា ការឧទ្ទេសនាមអង្គភាពអាជីវកម្មជួរមុខទាំង៤០
នេះ សហគមន៍នឹងមានការយកចិត្តទុកដាក់ជាងទៀតក្នុងការបញ្ចូលបច្ចេកវិទ្យាថ្មី ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។​តាមរយៈការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យា ថ្មី សម្ព័ន្ធសមាគមនឹងជួយឧបត្ថម្ភអភិវឌ្ឍន៍ក្រុមហ៊ុនថ្មីៗ មានស្មារតីធ្វើអាជីវកម្ម និង
វិនិយោគ។ រួមជាមួយគ្នានោះ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស
ក្នុងតំបន់និងជប៉ុន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ