ផ្សព្វផ្សាយ និងជំរុញទេសចរណ៍ "តំបន់បេតិកភណ្ឌអច្ឆរិយៈ"

(VOVWORLD) - សន្និសីទនេះ សំដៅផ្សព្វផ្សាយរូបភាព "តំបន់បេតិកភណ្ឌអច្ឆរិយៈ" ឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ និងកម្មវិធីជំរុញទេសចរណ៍របស់ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភូមិភាគកណ្ដាលពោលខាងលើ ដល់ក្រុមហ៊ុនទេសចរណ៍ នៅទីផ្សារតំបន់ Tay Nguyen។
ផ្សព្វផ្សាយ និងជំរុញទេសចរណ៍ តំបន់នានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអភិវឌ្ឍ ទេសចរណ៍រវាងខេត្តក្រុងចំនួន ៥ នៅភូមិភាគកណ្ដាល ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen ដំណាក់កាល ២០២២ - ២០២៦ (រូបថត៖ VNA)

នារសៀលថ្ងៃទី ៥ សីហា សន្និសីទផ្សព្វផ្សាយ និងជំរុញទេសចរណ៍គោលដៅមកដល់ទាំង ៥ របស់ខេត្តក្រុង៖  “Quang Binh - Quang Tri - Thua Thien Hue - Da Nang - Quang Nam” នៅតាមបណ្ដាខេត្តនៅតំបន់ Tay Nguyen បានប្រព្រឹត្តិទៅនៅនៅទីក្រុង Buon Ma Thuot ។

សន្និសីទនេះ សំដៅផ្សព្វផ្សាយរូបភាព "តំបន់បេតិកភណ្ឌអច្ឆរិយៈ" ឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ និងកម្មវិធីជំរុញទេសចរណ៍របស់ខេត្ត ក្រុងចំនួន ៥ នៅតំបន់ភូមិភាគកណ្ដាលពោលខាងលើ ដល់ក្រុមហ៊ុនទេសចរណ៍ នៅទីផ្សារតំបន់ Tay Nguyen។ ក្នុងសន្និសីទនេះ បណ្ដាខេត្តបានឧទ្ទេសនាមអំពីស្ថានភាពអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តខ្លួន ព្រមទាំងពិភាក្សាអំពីការអភិវឌ្ឍផលិតផលទេសចរណ៍តភ្ជាប់រវាងបណ្ដាខេត្តភូមិភាគកណ្ដាលជាមួយតំបន់ Tay Nguyen ដល់ភ្ញៀវទេសចរ។

ក្នុងឱកាសនេះ តំបន់នានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអភិវឌ្ឍ ទេសចរណ៍រវាងខេត្តក្រុងចំនួន ៥ នៅភូមិភាគកណ្ដាល ជាមួយបណ្ដាខេត្តនៅតំបន់ Tay Nguyen ដំណាក់កាល ២០២២ - ២០២៦។ តាមនោះកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យចំនួន ៣ រួមមាន៖ ការងារគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បណ្ដាផលិតផលទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្ដីពីការផ្សព្វផ្សាយ និងការជំរុញទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ