ផ្សព្វផ្សាយក្រមប្រតិបត្តិសម្រាប់ការប្រព្រឹត្តនៅលើបណ្តាញសង្គម

(VOVWORLD) -  នៅថ្ងៃទី ១៧ ខែមិថុនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានចេញសេចក្តីសម្រេចស្តីពីការផ្សព្វផ្សាយក្រមប្រតិបត្តិសម្រាប់ការព្រឹត្តនៅលើបណ្តាញសង្គម។

ក្រមប្រតិបត្តិនេះត្រូវបានផ្សព្វផ្សាយក្នុងគោលបំណង បង្កើតតម្លាភាពសម្រាប់សង្គម វៀតណាម ធានានូវសេរីភាពផ្ទាល់ខ្លួន សេរីភាពអាជីវកម្ម ការមិនរើសអើងចំពោះអ្នកផ្តល់សេវាកម្មក្នុងនិងក្រៅប្រទេស ដោយសមស្របនឹងស្តង់ដារ ទម្លាប់និងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមបានចូលរួមផងដែរ។

មុខសញ្ញាត្រូវអនុវត្តន៍ក្រមប្រតិបត្តិនេះ គឺស្ថាប័នរដ្ឋ កម្មាភិបាល បុគ្គលិក និយោជិកនៅក្នុងស្ថាប័នរដ្ឋដែលប្រើបណ្តាញសង្គម។ អង្គការនិងបុគ្គលផ្សេងទៀតដែលប្រើបណ្តាញសង្គម; អ្នកផ្តល់សេវាបណ្តាញសង្គមនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ